វិភាគព័ត៍មានអន្តរជាតិ៖ អាមេរិកទៅដល់ទីណា ទីនោះ រលាយ គ្មានសុខសន្តិភាពនោះឡើយ នេះហើយឈ្មួញ សង្គ្រាម!

ចែករំលែក៖

ប្រទេសជាច្រើននៅជុំវិញពិភពលោក បានថ្កោលទោស ដល់មហាអំណាច អាមេរិក ដែល ចេះដើរស្រែកប្រទេសគេ រំលោភសិទ្ធិមនុស្ស ប៉ុន្តែផ្ទាល់ខ្លួនអាមេរិក បានបង្កឲ្យប្រទេសជាច្រើនធ្លាក់ក្នុងសភាព វឹកវរ ចាលាចល ក្នុងនោះមានស៊ីរី វេណេហ្ស៊ុយអឡាជាដើម។

នៅពេលនេះរដ្ឋាភិបាល ប្រទេសប៊ុលឡាវី ក៏បានចោទប្រកាន់អាមេរិក ថានៅពីក្រោយការ ធ្វើរដ្ឋប្រហារ មិនបង្ហូរឈាមនៅក្នុងប្រទេសនេះផងដែរ ដោយអាមេរិកគាំទ្រ ក្រុមប្រឆាំង និងកម្លាំងយោធា ។
ការសម្រេចលាលែងចេញពីតំណែង របស់ប្រធានាធិបតីប៊ូឡាវី កើតឡើងក្រោយពេល មេទ័ព និងប៉ូលិស បានទៅជួបផ្ទាល់ ហើយស្នើរឲ្យប្រធានាធិបតីចុះចេញពីតំណែង បញ្ចៀសការបង្ហូរឈាម ធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងសភាពចលាចល។ នៅពេលនោះ ប្រធានាធិបតីក៏យល់ព្រមទៅតាម សំណើរទាំងនោះ។
ដោយការរស់ នៅក្នុងប្រទេស មិនមានសុវត្ថិភាព នៅពេលនេះ ម៉ិចស៊ីកូ បានអនុញ្ញាត ឲ្យប្រធានាធិបតីនិងគ្រួសាភៀសខ្លួនបណ្តោះអាសន្ន ។
មួយថ្ងៃក្រោយប្រកាស លាលែងចេញពី មុខតំណែង អតីតប្រធានាធិបតី បូលីវី លោក អេវ៉ូ ម៉ូរាលេស កាលពីយប់ ថ្ងៃ ចន្ទម្សិលមិញ បាន ឡើជិះយន្តហោះ ទៅសុំជ្រកកោន នៅប្រទេស ម៉ិចស៊ិក។ នៅក្នុង សារTwitter ទៅកាន់ អ្នកគាំទ្រ លោកអតីតប្រធានាធិបតីដែលបានអះអាងថា មានដីកា តាមចាប់រូបលោកនោះ បានសរសេរថា៖ លោក ឈឺចាប់ ដែលចាកចោលប្រទេស ដោយសារហេតុផលនយោបាយ។
នៅម៉ោង៩កន្លះ យប់ថ្ងៃចន្ទ អតីតប្រធានាធិបតី បូលីវី លោក អេវ៉ូ ម៉ូរាលេស បានសរសេរ សារTwitter លា បងប្អូនជនរួមជាតិ បូលីវី និងថា លោក កំពុងធ្វើដំណើរ ចាកចេញ ទៅប្រទេសម៉ិចស៊ិក ដែល កាលពីថ្ងៃអាទិត្យបាន ប្រកាសផ្តល់ សិទ្ធិជ្រកកោន ដល់ រូបលោក ម៉ូរាលេស។
តាម កាសែតក្នុង ស្រុក បូលីវី លោកអេវ៉ូ ម៉ូរាលេស ដែលប្រកាស លាលែងចេញពីតំណែងកាលពីថ្ងៃ ចន្ទ បានឡើង យន្តហោះ យោធា របស់ម៉ិចស៊ិក ដែលបានទៅដឹករូប លោកនៅ ព្រលានយន្តហោះ នៅ Cochabamba ដែលស្ថិតនៅ ភាគកណ្តាលប្រទេស បូលីវី ក្នុងដែនអំណាច របស់ អតីត មេដឹកនាំ សង្គមនិយម លោក ម៉ូរាលេស។
នៅថ្ងៃចន្ទ រដ្ឋមន្រ្តីការបរទេស ម៉ិចស៊ិក បាន បញ្ជាក់ដំណឹងនេះ ដោយបានបង្ហោះរូបថត លោក ម៉ូរាលេស នៅក្នុង យន្តហោះ និង កាន់ទង់ជាតិ ម៉ិចស៊ិក។ តាមប្រមុខ ការបរទេស ម៉ិចស៊ិក លោក ម៉ូរាលេស បាន និយាយសុំសិទ្ធិជ្រកកោន នយោបាយនៅ ប្រទេស ម៉ិចស៊ិក។ នៅថ្ងៃចន្ទ រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បូលីវី ជាមួយ អតីតរដ្ឋមន្រ្តីក្រសួងផែនការ បានរត់ទៅលាក់ខ្លួន នៅ ស្ថានទូត អាហ្សង់ទីន នៅ La Paz នៅក្រោយ ប៉ូលិស ចាប់ឃាត់ខ្លួន ប្រធាន និង អនុប្រធាន គណៈកម្មការបោះឆ្នោត ដែល បក្សប្រឆាំងចោទថា លំអៀងទៅខាង ប្រធានាធិបតីម៉ូរាលេស។
នៅក្នុងសារ Twitter លាអ្នកគាំទ្រលោក ម៉ូរាលេស បានសរសេរបរិហារ អ្នកគាំទ្រ មេបក្សប្រឆាំង ដែលបាន ចូលទៅលួច និង ប៉ុនប៉ង ដុតផ្ទះ របស់លោក នៅ Villa Victoria។ តាម លោកម៉ូរាលេស គ្នីគ្នា របស់ មេក្រុមបក្ស ប្រឆាំង បានលើកគ្នាទៅតាម វាយប្រហារ លោក នៅ Cochabamba។ អតីតមេដឹកនាំ បូលីវី វ័យ ៦០ឆ្នាំ បាន និយាយ ទៀត ថា លោក ឈឺចាប់ដែល ត្រូវ ចាកចោលប្រទេស ក្នុងហេតុផល នយោបាយ ប៉ុន្តែលោកនៅតែ ប្រុងប្រយ័ត្ន ហើយ និងវិលត្រលប់ចូលប្រទេសវិញ ជាមួយកម្លាំង និងថាមពលខ្លាំងជាងមុន។
ប្រឈមនឹងមហាបាតុកម្មដែលប្រឆាំង នឹង លទ្ធផលឆ្នោត នៅ៣សប្តាហ៍មកនេះ លោក ប្រធានាធិបតី ម៉ូរាលេស បានសុខចិត្ត ចុះចេញ តំណែងនៅ ក្រោយការទាមទារ របស់ប្រមុខកងទ័ពបូលីវី។
ចលាចល និងអសន្តិសុខ កំពុងកើតមាន នៅក្នុង ប្រទេស បូលីវីដែល កំពុងជួបវិបត្តិ គ្មានមេដឹកនាំ។ ទាំង អនុប្រធានាធិបតី ប្រធានសភា ទាំងពីរជាន់ថ្នាក់ដែលមាន សិទ្ធិ ត្រូវចូលកាន់តំណែងជំនួស ប្រធានាធិបតី បានលាលែងពីមុខតំណែង បន្តបន្ទាប់គ្នា កាលពីថ្ងៃ អាទិត្យ។ នៅថ្ងៃ អង្គារនេះប៉ូលិសបានសុំជំនួយ ពីកងទ័ព ដើម្បីបង្រ្កាប ក្រុមឱកាសនិយមដែល ចូលលួចឆក់ប្លន់ វាយបំផ្លាញ ហាងទំនិញ នៅ តាមបណ្តា ក្រុងជាច្រើនក្នុងប្រទេស បូលីវី។
នៅថ្ងៃអង្គារ នេះសភា បូលីវី ដែលគ្រប់គ្រង ដោយ គណបក្សរបស់លោក ម៉ូរាលេស ត្រូវ កោះប្រជុំបន្ទាន់ ដើម្បីបោះឆ្នោត ជ្រើសតាំង មេដឹកនាំ ថ្មីនៅក្រោយការលាលែង របស់ លោកម៉ូរាលេស។ ចំណែក លោកស្រីJeanine Anez អនុប្រធាន ព្រឹទ្ធសភា ដែល អះអាងថាខ្លួន មានសិទ្ធិ ដឹកនាំ ប្រទេស បណ្តោះអាសន្ន បានប្រកាស រៀបចំការបោះឆ្នោត សាជាថ្មី ក្នុងពេលឆាប់ៗ ខាងមុខដើម្បី ឲ្យប្រជាជន បូលីវី អាច មានប្រធានាធិបតី មួយរូបនៅថ្ងៃទី ២២ មករា ឆ្នាំក្រោយ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print