ស្ត្រីចំណាស់ម្នាក់ទំនងស្រវឹងស្រា រអឹលជើងលង់ទឹកប្រឡាយស្លាប់

ចែករំលែក៖

ខេត្តស្វា​យរៀងៈ មានការភ្ញាក់ផ្អើលនិងបានរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ខណះប្រទះឃើញស្ត្រី វ័យចំណាស់ម្នាក់ដេកក្នុងប្រឡាយទឹកដោយផុតដង្ហើម នៅខាងក្រោយផ្ទះសង្ស័យស្រវឹងស្រាររអឹលជើងគ្មានអ្នកដឹង។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៣ខែវិច្ឆិការឆ្នាំ២០១៩ស្ថិតនៅភូមិត្របែកឃំុស្វាយជ្រំស្រុកស្វាយជ្រំខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីរងគ្រោះមានឈ្មោះជនរងគ្រោះគយអូនអាយុ៦៥ឆ្នំាមុខរបរកសិកររស់នៅភូមិត្របែកឃំុស្វាយជ្រំស្រុកស្វាយជ្រំខេត្តស្វាយរៀង។
តាមអ្នកភូមិបានឱ្យដឹងទៀតថា នៅមុនពេល​កើ​តហេ​តុ គេឃើញជនរងគ្រោះបានដើរទៅខាងក្រោយផ្ទះទាំងអាការះស្រវឹងទ្រេតទ្រូតប្រមាណជាមួយម៉ោងស្រាប់តែអ្នកភូមិប្រទះឃើញស្ត្រីខាងលើ លង់ទឹកប្រឡាយស្លាប់បាត់បង់ជីវិត  រួចរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ ទៅពិ​និត្យឃើ​ញ​ថា គាត់ពិតជាស្លាប់ដោ​យសារលង់ទឹកប្រឡាយពិតប្រាកដមែនដោយមិនមានស្នាកស្នាមជារឿងឃាដកម្មនោះទេ។
សពត្រូវបានសមត្ថកិច្ចនគរបាលស្រុកធ្វើកំណត់និងបានប្រគល់ឲ្យបងប្អូននិងក្រុមគ្រួសារយក មមកផ្ទះធ្វើបុណ្យតាមប្រពៃណី​ ៕ ដោយ ៖ យឹម សុថាន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print