ចាប់ពីថ្ងៃនេះរហូតថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្ពុជាអាចនឹងមានភ្លៀងធ្លាក់តិចតួចនៅផ្នែកខ្លះ

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារជ្រលងសម្ពាធខ្ពស់បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជាបានធ្វើឲ្យ អាកាសធាតុនៅតាមបណ្តាខេត្តមួយចំនួនអាចមានភ្លៀងតិចតួចនៅផ្នែកខ្លះ ។ ចំណែកសីតុណ្ហភាពអប្បបរមា មានពី២១-២៥°c និងសីតុណ្ហភាពអតិបរមាមានពី២៧-៣០°C ។ នេះបើយោងតាមសេចក្តីជូនដំណឹងពីក្រសួង ធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។

 ក្រុមអ្នកព្យាករក្រសួងធនធានទឹកបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពធាតុអាកាសជាប្រចាំទាំងនៅក្នុងតំបន់និងនៅកម្ពុជាសង្កេតឃើញថា ៖ ជ្រលងសម្ពាធខ្ពស់បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យចាប់ពីថ្ងៃទី១៤-២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

១-បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែកនិងតំបន់ខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងតិចតួចនៅផ្នែកខ្លះ ។​ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °c។ និងសីតុណ្​ហភាពអតិបរមាមានពី ២៧-២៩ °C ។

២- តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់តិចតួច។ សីតុណ្ហភាពអប្បបរមា មានពី២៣-២៥ °Cនិងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print