ទើបបានពានមួយពី មីយ៉ាន់ម៉ា ទ្រី តារាវុធ នឹងទៅប្រកួតកម្មវិធីធំមួយទៀតនៅហ្វីលីពីន

ចែករំលែក៖

ភ្នំពេញ៖ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលសារជាថ្មី ទ្រី តារាវុធ នឹងចេញទៅប្រកួតក្នុងកម្មវិធីបង្ហាញម៉ូតធំមួយដែលនឹងប្រព្រឹត្តិទៅនៅពាក់កណ្តាលខែវិច្ឆិកានេះ។ ការចេញដំណើរលើកនេះក្រោយពីតារារូបនេះទើបនឹងទទួលបានញញឹមស្រស់ស្អាតបំផុតមួយពីកម្មវិធីMan Of The Year នៅប្រទេសមីយ៉ាន់ម៉ា។
តារាសម្តែង និងបង្ហាញម៉ូត ទ្រី តារាវុធ ធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រឡងសម្រស់ផ្នែកបុរស Man Of The Year នៅប្រទេសមីយ៉ាន់ម៉ាកាលពីពាក់កណ្តាលខែកញ្ញាមុននេះ និងទទួលបានការគាំទ្រ និងកោតសរសើរខ្លាំងតាមរយៈការបង្ហាញសមត្ថភាព និងសម្រស់។ តារារូបនេះក៏ត្រូវបានកម្មវិធីប្រកួតដ៏ធំមួយគឺកម្មវិធី Global Asian Model នៃប្រទេសហ្វីលីពីនពេញចិត្ត និងអញ្ជើញលោកឲ្យចូលរួមកម្មវិធីនេះ។ តារារូបនេះបញ្ជាក់ថា លោកនឹងចេញដំណើរពីកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ហើយលោកពិតជាសប្បាយចិត្តដែលទទួលបានឱកាថ្មីពីផលិតករនៃកម្មវិធីខាងលើតាមរយៈArise Agency ។
តារាសម្តែងស្រស់សង្ហារូបនេះបញ្ជាក់ថា លោកបានចាប់ផ្តើមធ្វើការហ្វឹក​លើ ជំនាញសិល្បៈមួយចំនួន ពិសេសការបង្ហាញម៉ូត និងការថែទាំសុខភាព ក្រោយពីលោកទើបនឹងធូរស្បើយពីជំងឺអុជស្វាយ។ លោកនៅមិនទាន់ដឹងលម្អិតទេថាតើនឹងមានបេក្ខភាពតារាបង្ហាញម៉ូតមកពីបណ្តាប្រទេសណាខ្លះចូលួមនៅឡើយទេ ប៉ុន្តែលោកថានៅតែតាំងចិត្ត និងព្យាយាមក្នុងការចូលរួមកម្មវិធីនេះពិសេសនាំយកអ្វីដែលជាអត្តសញ្ញាណខ្មែរទៅបង្ហាញលើឆាកអន្តរជាតិនោះ។ ជាមួយគ្នានេះលោកក៏អរគុណសម្រាប់ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ទស្សនិកជនផងដែរ។
​គួរបញ្ជាក់ដែរថា លោក ទ្រី តារាវុធ បានក្លាយជាបុរសទី១នៅកម្ពុជាដែលទទួលបានឱកាសចេញទៅ​ចូលរួមប្រកួតផ្នែកសម្រស់ព្រឹត្តិការណ៍ប្រកួត Man Of The Year ប្រចាំឆ្នាំ២០១៩ នឹងត្រូវធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ។ ទទួលបានពានរង្វាន់ ញញឹមស្រស់ស្អាតបំផុតមួយពីកម្មវិធី ហើយក្រៅពីការបង្ហាញម៉ូតនេះលោកក៏ជាតារាសម្តែងមានប្រជាប្រិយដែលធ្លាប់ទទួលបានការគាំទ្រច្រើនពីទស្សនិកជនតាមរយៈការសម្តែងភាពយន្តជាច្រើននិងការងារជាពិធីករផងដែរ៕

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print