អង្គការសិទ្ធិមនុស្សប្តឹងលោកស្រី អង់សាន ស៊ូជី ពាក់ព័ន្ធ ក្រុមជនជាតិរ៉ូហ៊ីងយ៉ា

ចែករំលែក៖

ប្រទេសភូមា៖ បញ្ហាក្រុមជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ានម៉ា បានធ្វើឲ្យកិត្តិយស របស់ថ្នាក់ដឹកនាំ គឺលោកស្រីអង់សាន ស៊ូជី​ ធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាព​។ នៅពេលនេះ ក្រុមអង្គការសិទ្ធិមនុស្សបានសម្រេចដាក់ពាក្យបណ្តឹងទៅលើលោកស្រី ពាក់ព័ន្ធ​បញ្ហាជនជាតិរ៉ូហ៊ីងយ៉ា។

ក្រុមអង្គការសិទ្ធិមនុស្សបានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការក្នុងប្រទេសអាហ្សង់ទីន ប្រឆាំងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាគឺលោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ព្រមទាំង​មន្រ្តីកំពូលៗមួយចំនួនទៀតរបស់មីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងអំពើហិង្សា​ប្រឆាំងជនជាតិ​ភាគតិចរ៉ូហ៊ីងយ៉ា កាលពីឆ្នាំ២០១៧។
ក្រុមអង្គការការពារសិទ្ធិមនុស្សទាំងនោះ បានដាក់ពាក្យបណ្តឹងនៅអាហ្សង់ទីន ក្រោម​គោល​ការណ៍​ដែនសមត្ថកិច្ចសាកល ដែលអាចប្រើប្រាស់នៅក្នុងច្បាប់ នៃបណ្តាប្រទេស​ជាច្រើនជុំវិញពិភពលោក។ ក្នុងន័យនេះគឺទង្វើខ្លះ ដូចជាបទឧក្រិដ្ឋសង្រ្គាម និងបទឧក្រិដ្ឋ​ប្រឆាំងមនុស្សជាតិជាដើម ដែលអាក្រក់ព្រៃផ្សៃខ្លាំងពេក គឺមិនអាស្រ័យតែ​ទៅលើប្រ​ទេសណាមួយជាក់លាក់ឡើយ ហើយអាចកាត់សេចក្តី​បាននៅគ្រប់ទីកន្លែង។
សម្រាប់ពាក្យបណ្តឹងខាងលើ គឺធ្វើឡើងដើម្បីទាមទារទៅតាមនីតិវិធីច្បាប់អន្តរជាតិ ឲ្យថ្នាក់​ដឹកនាំកំពូលៗនៃផ្នែកយោធា និងផ្នែកនយោបាយរបស់មីយ៉ាន់ម៉ា រួមមានទាំងលោកឧត្តម​សេនីយ៍ មីន អ៊ុងហ្លេង (Min Aung Hlaing) និងលោកស្រី Suu Kyi ប្រឈមមុខចំពោះផ្លូវ​ច្បាប់​ពាក់ព័ន្ធទង្វើគំរាមកំហែង និងយាយី ដែលជនជាតិភាគតិចរ៉ូហ៊ីងយ៉ាបានទទួលរង។
គួរជម្រាបថា តុលាការនៅក្នុងប្រទេសអាហ្សង់ទីនកន្លងមក ធ្លាប់បានទទួលសំ​ណុំរឿងមួយ​ចំនួន នៅក្រោមគោលការណ៍នៃដែនសមត្ថកិច្ចសកល ក្នុងនោះមានករណីទាក់ទិន​នឹងអតីតមេដឹកនាំផ្តាច់ការអេស៉្បាញលោក ហ្វ្រង់ស៊ីស្កូ ហ្វ្រង់កូ (Francisco Franco) ក៏ដូចជាចលនា ហ្វាលុន កុង (Falun Gong) នៅចិន។ កាលពីដើមសប្តាហ៍នេះ ក៏មានការដាក់ពាក្យបណ្តឹងដាច់ដោយឡែកមួយទៀត ប្រឆាំងនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ក្នុងទីក្រុងឡាអេផងដែរ។
ចំណែកឯកាលពីឆ្នាំមុន ក្រុមអ្នកស៊ើបអង្កេតរបស់ UN បានចាត់ទុកសកម្មភាព​បង្រ្កាប​យ៉ាងហិង្សា របស់យោធាមីយ៉ាន់ម៉ាលើជនជាតិរ៉ូហ៊ីងយ៉ាកាលពីឆ្នាំ២០១៧ ប្រៀបដូចជា​ទង្វើប្រល័យពូជសាសន៍ បន្ទាប់ពីជនជាតិភាគតិចនេះប្រមាណ ៧៤០,០០០នាក់ ត្រូវបានបង្ខំឲ្យភៀសខ្លួនទៅកាន់បង់ក្លាដែស៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print