ខេត្តត្បូងឃ្មុំ ៖ សូមយុវជនទាំងឡាយ មេត្តាកុំយកគំរូតាមអី មិនគួរសោះ តូចចិត្ត តូដណ្តឹងផ្តាច់ពាក្យ បុរសម្នាក់បានសម្រេចិត្តចងកផ្តាច់ជីវិត ។
យោងតាមសមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅភូមិទួលវិហារ ( ហៅមាត់ឃ្មង់) ឃុំជីរោទី២ ស្រុក ខេត្តត្បូងឃ្មុំ កាលពីវេលាយប់ចន្លោះថ្ងៃទី ១៤ឆ្លងចូលថ្ងៃទី១៥ វិច្ឆិកា ២០១៩ ។
ជនរងគ្រោះ ឈ្មោះ ផល ភា អាយុ២៣ឆ្នាំ ។ ចំណែកគូរដណ្តឹងដែលផ្តាច់ពាក្យនោះឈ្មោះ ម៉ាប់ ស្រី វីន រស់នៅភូមិកើតហេតុ ។
សមត្ថកិច្ចបញ្ជាក់ថា បុរសរងគ្រោះពិតជាស្លាប់ដោយសារចងក ។ តាមរយៈការផ្តល់ព័ត៌មានពីក្រុមគ្រួសារអាចសន្និដ្ឋាន ជនរងគ្រោះដោយសារតែគិតខ្លីលេីរឿង គូដណ្ដឹងបានផ្តាច់ពាក្យ ទេីបសម្រេចចិត្ត ចងកសម្លាប់ខ្លួន ៕ ដោយ ៖ វណ្ណៈ
...