ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំ ខែវិច្ឆិកា ឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារបន្តប្រចាំ ខែធ្នូ ឆ្នាំ២០១៩

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ០៤រោជ ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំ ខែវិច្ឆិកា ឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារបន្តប្រចាំ ខែធ្នូ ឆ្នាំ២០១៩។ កិច្ចប្រជុំនេះប្រារព្វធ្វើឡើងក្នុងវត្តមានលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ស្នាក់ការសន្តិសុខ និងនាយទាហាន-នាយទាហានរង នៃកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។ ក្នុងកិច្ចប្រជុំនោះផងដែរ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានធ្វើការផ្សព្វផ្សាយផែនការរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដូចខាងក្រោម៖ ១/-ផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ី ប៉ាសុីហ្វិក-កម្ពុជា ដែលនឹងត្រូវរៀបចំធ្វើនៅរាជធានីភ្នំពេញ នាថ្ងៃទី១៨-២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ប្រព្រឹត្តទៅឲ្យបានល្អប្រសើ និងទទួលបានជោគជ័យ។ ២/- ផែនការ ស្ដីពី ការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ាន លើកទី១៣ នៅខេត្តសៀមរាប (ថ្ងៃ២៥-២៨ ខែវិច្ឆិកា ឆ្នាំ២០១៩) ៣/- ផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំសមាគមន៍ចារកម្មអាស៊ានលើកទី៤៦ និងកិច្ចប្រជុំសមាគមន៍អាស៊ានចារកម្មអាស៊ានបូកដៃគូសន្ទនា នៅសណ្ឋាគារហ្គាដេនសុីធី រាជធានីភ្នំពេញ (THEGARDEN CITY HOTEL) ថ្ងៃទី២៤-២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្នុងនោះលោកឧត្តមសេនីយ៍មេបញ្ជាការបានដាក់ចេញនូវផែនការ ដើម្បីត្រៀមកម្លាំងមធ្យោបាយបម្រើកិច្ចប្រតិបត្តិការអន្តរាគមន៍ការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ាន លើកទី១៣ នៅខេត្តសៀមរាប (ថ្ងៃ២៥-២៨ ខែវិច្ឆិកា ឆ្នាំ២០១៩) ដើម្បីធានាសន្តិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ជូនគណៈប្រតិភូជាតិ និងអន្តរជាតិ ក្នុងដំណើរការទស្សនៈកិច្ចផ្លូវការទទួលបានភាពល្អប្រសើរ និងជោគជ័យ។ ក្នងឱកាសនោះផងដែរលោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការ បានធ្វើពិធីប្រគល់សេចក្ដីសម្រេចផ្លាស់ប្ដូរមុខងារដល់នាយទាហាន នៃកងរាជអាវុធហត្ថចំនួន០៨រូប និងបំពាក់ឋានន្តរសក្តិដល់នាយអាវុធហត្ថចំនួន០៨រូបផងដែរ។ ជាកិច្ចបញ្ចប់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានមានប្រសាសន៍កោតសរសើរដល់កម្លាំងអាវុធហត្ថទាំងអស់ដែលត្រៀមអន្តរាគមន៍ និងរក្សាសន្តិសុខ រក្សាសុវត្ថិភាព និងធ្វើសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ បានល្អប្រសើរក្នុងថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោយពីកិច្ចប្រជុំបានចប់សព្វគ្រប់ លោកឧត្តមសេនីយ៍មេបញ្ជាការ បានចែកអាវរងារជូនដល់កងកម្លាំងអាវុធហត្ថទាំងអស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ ហុឹម សសម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print