ស្នងការនគរបាលខេត្តកោះកុង អរគុណបណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ ពាក់ព័ន្ធករណី​មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអំបិលបង្គាប់ឲ្យក្មេងស្ទាវបង់លុយប្រចាំខែ បើចង់លក់គ្រឿងញៀនដាច់

ចែករំលែក៖

ភ្នំពេញ​ ៖​ យោងតាមហ្វេស​ប៊ុក​ស្នងការ​នគរបាលខេត្តកោះកុងឲ្យដឹងនៅថ្ងៃទី១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩នេះ​ ដោយបានសរសេរ​ថា​ ស្នងការដ្ឋានបានដំណើការតាមនីតិវិធី​ប្រកបដោយតម្លាភាព​ ដើម្បីផ្តល់ភាព​យុត្តិធម៍ដល់ភាគីទាំងពីរ​ ទាំងជនរង​គ្រោះ​ និងមន្រ្តីអនុវត្តច្បាប់ ត្រូវ​ចោទប្រកាន់​ថា «មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអំបិលបង្គាប់ឲ្យក្មេងស្ទាវបង់លុយប្រចាំខែ បើចង់លក់គ្រឿងញៀនដាច់» ។

ហ្វេសប៊ុក​ស្នងការនគរបាលខេត្តកោះកុង បានសំដែងនូវការអរគុណ ដល់បណ្តាអ្នកផ្តល់ព័ត៍មានពីគណនីហ្វេសបុក​ ខាងកាសែត និងគេហទំព័រមួយចំនួន​ ដែលបានផ្តល់ព័ត៍មាន​ ចំពោះអំពើអសកម្មរបស់មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអំបិល នៃ​អធិការដ្ឋាននគរបាល​ស្រុក​ស្រែ​អំបិល​ ។

យោងនិងដកស្រង់សារ​ព័ត៌មាន​ក្នុងស្រុកមួយបានសរសេរចុះផ្សាយថា​ ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកស្រែអំបិល ឈ្មោះ ខាំ វង្ស លែងគិតពីគោលការណ៍ច្បាប់ទាំង៩ចំណុចនៃគោល​នយោបាយភូមិឃុំមានសុវត្ថិភាព ។ មិនត្រឹមតែពុំបានអនុវត្តន៍ច្បាប់ប៉ុណ្ណោះទេ នាយប៉ុស្តិ៍នគរបាលមួយរូបនេះ ថែមទាំងព្រហើនហ៊ានប្រព្រឹត្តបទល្មើសទទួលសំណូកពីក្រុមក្មេងស្ទាវសេព គ្រឿងញៀននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀត។​ អំពើនេះត្រូវបានមហាជនស្រុកស្រែអំបិលរិះគន់និងយ៉ាងខ្លាំងចំពោះ លោក ខាំ វង្ស ដែលជាសមត្ថកិច្ចមានតួនាទីត្រូវអនុវត្តច្បាប់​ ។

ស្នងការដ្ឋាន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ​ ចំពោះរាល់ព័ត៍មាន​ ដែលពាក់​ពន្ធ័នៅអំពើអសកម្មរបស់មន្រ្តីទាំងឡាយចំណុះឲ្យស្នង​ការដ្ឋានខេត្តកោះកុង​ ៕ ដោយ​ ៖​ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print