ភ្នំពេញ ៖ យោងតាមហ្វេសប៊ុកស្នងការនគរបាលខេត្តកោះកុងឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយបានសរសេរថា ស្នងការដ្ឋានបានដំណើការតាមនីតិវិធីប្រកបដោយតម្លាភាព ដើម្បីផ្តល់ភាពយុត្តិធម៍ដល់ភាគីទាំងពីរ ទាំងជនរងគ្រោះ និងមន្រ្តីអនុវត្តច្បាប់ ត្រូវចោទប្រកាន់ថា «មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអំបិលបង្គាប់ឲ្យក្មេងស្ទាវបង់លុយប្រចាំខែ បើចង់លក់គ្រឿងញៀនដាច់» ។
ហ្វេសប៊ុកស្នងការនគរបាលខេត្តកោះកុង បានសំដែងនូវការអរគុណ ដល់បណ្តាអ្នកផ្តល់ព័ត៍មានពីគណនីហ្វេសបុក ខាងកាសែត និងគេហទំព័រមួយចំនួន ដែលបានផ្តល់ព័ត៍មាន ចំពោះអំពើអសកម្មរបស់មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអំបិល នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ។
យោងនិងដកស្រង់សារព័ត៌មានក្នុងស្រុកមួយបានសរសេរចុះផ្សាយថា ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកស្រែអំបិល ឈ្មោះ ខាំ វង្ស លែងគិតពីគោលការណ៍ច្បាប់ទាំង៩ចំណុចនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។ មិនត្រឹមតែពុំបានអនុវត្តន៍ច្បាប់ប៉ុណ្ណោះទេ នាយប៉ុស្តិ៍នគរបាលមួយរូបនេះ ថែមទាំងព្រហើនហ៊ានប្រព្រឹត្តបទល្មើសទទួលសំណូកពីក្រុមក្មេងស្ទាវសេព គ្រឿងញៀននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀត។ អំពើនេះត្រូវបានមហាជនស្រុកស្រែអំបិលរិះគន់និងយ៉ាងខ្លាំងចំពោះ លោក ខាំ វង្ស ដែលជាសមត្ថកិច្ចមានតួនាទីត្រូវអនុវត្តច្បាប់ ។
ស្នងការដ្ឋាន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរាល់ព័ត៍មាន ដែលពាក់ពន្ធ័នៅអំពើអសកម្មរបស់មន្រ្តីទាំងឡាយចំណុះឲ្យស្នងការដ្ឋានខេត្តកោះកុង ៕ ដោយ ៖ ជាយក្រុង