សភាពការណ៍ ក្នុងតំបន់ ក៏ដូចពិភពលោកនារយៈពេលកន្លង ពាក់ព័ន្ធអាវុធមហាប្រល័យ

ចែករំលែក៖

ភ្នំពេញ: នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិ ការ អាជ្ញា ធរជាតិអាវុធគីមី តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លេីកឡេីងពីសភាព ការណ៍សន្តិសុខ អន្តរជាតិសំខាន់ៗ ក្នុងតំបន់ក៏ដូចពិភពលោកនារយះពេលកន្លង ពាក់ព័ន្ធអាវុធមហាប្រល័យ ការប្រេីបា្រស់សារជាតិ គីមីនៅសីុរី ធ្វេីឱយស្លាប់និងរបួសច្រេីន នារយះពេលកន្លង។

នេះជាការលេីកឡេីងរបស់នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ក្នុងសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិ ស្តីពីការគ្រប់គ្រងសារ ធាតុគីមី និងកាកសំណល់ដែលពាក់ព័ន្ធនៅតំបន់អាស៊ីអា គ្នេយ៍ (ហៅគាត់ SEACHEM) ប្រព្រឹត្តទៅ​ នៅសណ្ឋាគារភ្នំពេ ញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ៧ រោច ខែកក្តិក ឆ្នាំ កុរ ឯក ស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៩ និងលោកអាន់ឌ្រូប៊្រូដឡាវ(ANDREW PROUDLO VE)តំណាងសហភាពអឺរ៉ុប។

សិក្ខាសាលាថ្នាក់ជាតិនេះ រៀបចំដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាង អាជ្ញាធរជាតិ អាវុគីមី ជាមួយដៃគូសហគមអឺរ៉ុប។

សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលនេះ ត្រូវបានជ្រើស រើសសម្រិតសម្រាំងពីក្រសួង-ស្ថាប័ន ត្រួតពិនិត្យនិងសម្រេចរួមគ្នានៃអាជ្ញាជាតិអាវុធគីមី និងម្ចាស់គម្រោងលេខ​ ៦១ នៃសហភាពអឺរ៉ុប។ មានសិក្ខាកាមសរុបចំនួន ២០៥នាក់ មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ២៩។ គោលបំណង ផ្តល់ចំណេះ ដឹងនិងបង្កើនសមត្ថភាពលើជំនាញ ការត្រៀមរៀបចំ ឆ្លើយតប ការស្តារឡើងវិញ និងធ្វើឲ្យប្រសើរឡើងនូវឧប្បត្តិហេតុសារធាតុអាវុធគីមី។

ក្នុងនាមសម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ាថ្លែងថា:សភាពការណ៍សន្តិសុខអន្តរជាតិគួរអោយកត់សំ គាល់នូវក្នុងតំបន់ ក៏ដូចជាពិភពលោកក្នុងរយះ ពេលកន្លងមកពាក់ ព័ន្ធនឹងអាវុធមហា​ល័យ ការប្រើប្រាស់គ្រាប់គីមីនៅស៊ីរី ធ្វើឱ្យជនស៊ីវិលស្លាប់ និងរបួសច្រើន។ដោយឡែកផលប៉ះមកពីគ្រោះ ថ្នាក់ធម្មជាតិ ដោយសាររលកយក្សស៊ូណាមី បង្កឱ្យមាន លេចធ្លាយ ប្រតិកម្ម នៃរោងចក្រដើរដោយថាមពលនុយក្លេអ៊ែរ នៅហ្សូគូរសីមាប្រទេសជប៉ុនការផ្ទុះរោងចក្រនៅប្រទេសចិន។ល។

លោកបន្តទៀតថា ការរៀបចំបើកសិក្ខាសាលានេះ គឺជាផ្នែកមួយដ៏មានសារះសំខាន់ សំដៅចូលរួម ពង្រឹងនូវសមត្ថភាព យល់ដឹង ពីការគ្រប់គ្រង ប្រើប្រាស់រាល់ម៉ាសីុនវិភាគ នៅក្នុងមន្ទីរពិសោធន៍ ជាការទប់ស្ចាត់នូវរាល់ឧប្បត្តិហេតុ ដែលបង្កឱ្យមានគ្រោះថ្នាក់ ដល់សុខភាពសារធាណ: ពិសេសការរាតត្បាតនូវជំងឺ ផ្សេងៗ។ល។
វគ្គសិក្សានេះផ្តល់បទពិសោធន៍ល្អៗ ដល់គ្រូបង្គោលដើម្បីរៀបចំ វគ្គបណ្តុះបណ្តាល សំរាប់ការគ្រប់គ្រងសារធាតុគីមី និងកាកសំ ណល់ ការប្រមូលប្រើប្រាស់ដោយសុវត្ថិភាព ការស្តុកទុកនិងបោះចោលរាល់សារធាតុគីមី និងធ្វើចំណាត់ការសារធាតុគីមី ។

សិក្ខាសាលាមានរយះពេល ១១ថ្ងៃ ពីថ្ងៃទី១៨ដល់ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ ផ្តោតលើប្រធានបទធំៗ ចំនួន​៦ ដែលរំពឹងថា នឹងទទួលបានលទ្ធលល្អប្រសើរ ដូចជាលើកកម្ពស់ចំណេះដឹង បទពិសោធន៍ និងសមត្ថភាពបន្ថែមដល់ក្រុមការងារ ថ្នាក់ជាតិ ទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរជីវសាស្រ្តនិងវិទ្យុសកម្ម ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print