រថយន្តមិនស្គាល់ម៉ាកបើកបុករះបង្គោលភ្លើងនឹងស្លាកប៉ានណូ បាក់រៀបដល់ដីនៅផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញៈ​ បង្គោលភ្លើងបំន្លឺផ្លូវមួយដើមនឹងស្លាកប៉ានណូមួយផ្ទាំងបានបាក់រៀបដល់ដី​ ដោយសារតែរថយន្តមិនស្គាល់ម៉ាកបើកបុករះហយ​បើកគេចបាត់​។ ដោយហេតុការណ៍នេះបានភ្ញាក់ផ្អើលឡើងវេលាម៉ោង៥ទាបភ្លឺ​ ថ្ងៃទី​ ១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៩​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពញ​  ។

បើតាមសម្តីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានអោយដឹងថា​ នៅវេលាម៉ោង៤​ទាបភ្លឺគាត់បាន ឮសូ​សម្លេងលាន់ប្រាវ​ ហើយគាត់មិនបានចាប់អារម្មណ៍ទេ​ក៏សម្រានលក់ទៅ​វិញ​ រហូតដល់ម៉ោង៥​ គាត់ក្រោកពីដំណេកចុះមកស្រាប់តែឃើញបង្គោលភ្លើងមួយដើមនឹងស្លាកប៉ាន់ណូមួយផ្ទាំងបានបាក់រាយប៉ាយខ្ទាតពេញផ្លូវ​ ទើបគាត់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យជាក់ស្តែង

...

ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាមៗសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុហើយបានសន្និដ្ឋានថា​ បង្គោលភ្លើងនឹងស្លាកប៉ាន់ណូទាំងនេះបាក់ដោយសារ​រថយន្តធន់ធំបុករះ​ហើយរថយន្តបើកគេចបាត់​ បើសិនរថយន្តធន់តូចបុកប្រាកដជាគៀបជាប់នឹងបង្គោលភ្លើងជាមិនខាន​។  បន្ទាប់ពីពិនិត្យសមត្ថកិច្ចបានខាងជំនាញមកធ្វើការជួសជុលបង្គោលភ្លើងនឹងស្លាកប៉ានណូឡើងវិញដើម្បីលម្អសណ្តាប់ធ្នាប់សាធារណៈ​៕ សណ្តោស


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print