តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួនក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងផ្ទះសំណាក់៨៨ ថ្នល់ទទឹង ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល ៖​ លោក ប្លុង វិសាល ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៧ វិច្ឆិកា នេះ បានសម្រេចចេញដីការឃុំខ្លួនជនសង្សយ័ ប្រុសស្រី ចំនួន១០នាក់ ពាក់ពន្ធ័ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងផ្ទះសំណាក់៨៨ ថ្នល់ទទឹង ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់នូវសារធាតុញៀនដោខុសច្បាប់” តាមមាត្រា៤០ ,៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលប្រព្រឹត្តនៅក្នុងបន្ទប់ផ្ទះសំណាក់៨៨ ស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុក អង្គស្នួល ខេត្តកណ្តាលនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង១៧ និង៣០នាទី ។

ជនត្រូវចោទមានឈ្មោះដូចខាងក្រោម ៖ 

-១ឈ្មោះ ពេញ សុធារ៉ា ហៅវិរះ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិរំដួល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

-២ឈ្មោះ ទូច សុភា ហៅញ៉ាញ់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត នៅភូមិទូករទេះ ឃុំ លំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

-៣ឈ្មោះ ជឿង ជៀប ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិស្តុកស្លាត ឃុំ ភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

-៤ឈ្មោះ ចាន់ វុត្ថា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិមង្គលបុរី ឃុំ សំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

-៥ឈ្មោះ ប៉ិច ពិសី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិបង្កោយ ឃុំ សំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

-៦ឈ្មោះ សុខ ថៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិព្រីងទឹក ឃុំ រការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

-៧ឈ្មោះ សុន ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃបឹង សង្កាត់ កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

-៨ឈ្មោះ ផាន់ ស្រីតី ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌ កំបូល រាជធានីភ្នំពេញ ។

-៩ឈ្មោះ ព្រំ រិទ្ធីពុទ្ធិកា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុក្គលិកខារ៉ាអូខេ ស្នាក់នៅភូមិព្រៃសំរោង ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

-១០ឈ្មោះ ព្រំ រិទ្ធីពុទ្ធិតា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុក្គលិកខារាអូខេ ស្នាក់នៅភូមិព្រៃសំរោង ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

លោកវរសេនីយ៌ មាន សំណាង អធិរនគរបាលស្រុកអង្គស្នួលបានប្រាប់អោយដឹងថា៖ នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន បានទទួល ព័ត៌មានពីអ្នកគ្រប់គ្រងផ្ទះសំណាក់ថាមានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់លេខ២៨ លេខ២៤ និងលេខ២៥ ។ ភ្លាមនោះកម្លាំងជំនាញបានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដំណាក់អំពិល បានចុះទៅដល់កន្លែងកើតហេតុ ឃើញជនសង្ស័យ០២នាក់នៅក្នុងបន្ទប់លេខ២៨ និងមាន ថ្នាំញៀន និងឧបករណ៍ប្រើប្រាស់ថ្នាំញៀន ចំណែកនៅក្នុងបន្ទប់លេខ២៤មានជនសង្យ័យ០៤នាក់ ស្រី០២ នាក់ ឃើញមានឧបករណ៏ប្រើប្រាស់ថ្នាំញៀន រីឯនៅក្នុងបន្ទប់លេខ២៥មានជនសង្ស័យ០៤នាក់។

តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះ ទូច សុភា ហៅញ៉ាញ់ បានឆ្លើយថាខ្លួនបានទៅទិញ ថ្នាំញៀនពីឈ្មោះ ពេញ សុធារ៉ា ហៅវិរះ នៅបន្ទប់លេខ២៨ តែត្រូវសមត្ថកិច្ចទៅដល់ឃាត់ខ្លួនតែម្តង៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print