ព្រោះតែជីវភាពស្ត្រី២នាក់ម្តាយកូន ធ្វេីការបម្រេីក្នុងដេប៉ូលក់គ្រឿងសំណង់យីហោលឹមលីនីថៅកែមិនបេីកលុយអោយរត់សុំការអន្តាគមន៍ពីសាលាសង្កាត់

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានរត់មកសុំការអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីរសៀលថ្ងៃទី១៩ខែវិច្ចិកា​ឆ្នាំ២០១៩​ បន្ទាប់ពីរូបគាត់២នាក់ម្តាយកូនចូលទៅធ្វេីអ្នកបម្រេីក្នុងដេប៉ូលក់គ្រឿងសំណង់មួយកន្លែងដែលមានយីហោលឹម​ លីនី​ ដែលមានទីតាំងនៅភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។

ស្ត្រីខាងលេីមានឈ្មោះសួន​ សុកន​ អាយុ៣៩ឆ្នាំ​ ស្នាក់នៅបន្ទប់ជួល​ ភូមិព្រៃទាទី១​ សង្កាត់ចោមចៅទី៣​ មានកូនស្រីឈ្មោះហែន​ រដ្ឋា​ អាយុ១៨ឆ្នាំ​។និងកូនប្រុសតូចៗនាក់ទៀតក្នុងបន្ទុកគ្រួសារ។

តាមការរៀបរាប់ពីស្ត្រីខាងលេីទាំងអួលដេីមករបានប្រាប់ថា​ ដោយសារតែជីវភាពក្រីក្រ​ នៅថ្ងៃទី១៩ខែតុលា ឆ្នាំ២០១៩​ រូបគាត់និងកូនស្រីបានមកធ្វេីការក្នុងដេប៉ូលក់គ្រឿងសំណង់យីហោលឹម​ លីនី​ ដោយធ្វេីជាអ្នកបម្រេី។
ស្ត្រីរងគ្រោះបានបន្តថា​ ជារៀងរាល់ថ្ងៃរូបគាត់និងកូនធ្វេីការចំនួន១០កន្លះ​ ដោយចូលម៉ោង០៧ព្រឹកចេញម៉ោង៥ល្ងាច​ បាយទឹកខ្លួនឯង​ ក្នុងមួយខែរូបគាត់និងកូន​ ត្រូវបានថៅកែឲ្យប្រាក់ខែ៤០០ដុល្លារក្នុងមួយខែ។

ស្ត្រីខាងលេីបានបន្តទៀតថា​ ខណះដែលរូបគាត់និងកូនស្រីធ្វេីការបានចំនួន២១ថ្ងៃស្រាប់តែជិតដល់ថ្ងៃព្រះរាជ្រពិធីបុណ្យអ៊ុំទូកពេលនោះថៅកែបានប្រាប់ថា​ ចាំអោយសម្រាកចំនួន៣ថ្ងៃ។ តែផ្ទុយទៅវិញពេលព្រះរាជ្រពិធីបុណ្យបានចូលមកដល់បែជាថៅកែមិនអោយឈប់សម្រាកដោយអោយធ្វេីការដដែល​ ហេីយបានប្រាប់ថាគាត់ជាថៅកែ​ ការឈប់មិនឈប់នៅលេីគាត់។
រហូតមកដល់ថ្ងៃទី១៩នេះរូបគាត់បានធ្វេីដំណេីរមកសាលាសង្កាត់ចោមចៅទី៣​ ដេីម្បីសុំអោយអាជ្ញាធរជួយដោះស្រាយដោយគាត់សុំតែប្រាក់ខែគាត់ទេ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print