ភ្នំពេញ៖ ស្ត្រីម្នាក់បានរត់មកសុំការអន្តរាគមន៍ពីអាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី១៩ខែវិច្ចិកាឆ្នាំ២០១៩ បន្ទាប់ពីរូបគាត់២នាក់ម្តាយកូនចូលទៅធ្វេីអ្នកបម្រេីក្នុងដេប៉ូលក់គ្រឿងសំណង់មួយកន្លែងដែលមានយីហោលឹម លីនី ដែលមានទីតាំងនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីខាងលេីមានឈ្មោះសួន សុកន អាយុ៣៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣ មានកូនស្រីឈ្មោះហែន រដ្ឋា អាយុ១៨ឆ្នាំ។និងកូនប្រុសតូចៗនាក់ទៀតក្នុងបន្ទុកគ្រួសារ។
តាមការរៀបរាប់ពីស្ត្រីខាងលេីទាំងអួលដេីមករបានប្រាប់ថា ដោយសារតែជីវភាពក្រីក្រ នៅថ្ងៃទី១៩ខែតុលា ឆ្នាំ២០១៩ រូបគាត់និងកូនស្រីបានមកធ្វេីការក្នុងដេប៉ូលក់គ្រឿងសំណង់យីហោលឹម លីនី ដោយធ្វេីជាអ្នកបម្រេី។
ស្ត្រីរងគ្រោះបានបន្តថា ជារៀងរាល់ថ្ងៃរូបគាត់និងកូនធ្វេីការចំនួន១០កន្លះ ដោយចូលម៉ោង០៧ព្រឹកចេញម៉ោង៥ល្ងាច បាយទឹកខ្លួនឯង ក្នុងមួយខែរូបគាត់និងកូន ត្រូវបានថៅកែឲ្យប្រាក់ខែ៤០០ដុល្លារក្នុងមួយខែ។
ស្ត្រីខាងលេីបានបន្តទៀតថា ខណះដែលរូបគាត់និងកូនស្រីធ្វេីការបានចំនួន២១ថ្ងៃស្រាប់តែជិតដល់ថ្ងៃព្រះរាជ្រពិធីបុណ្យអ៊ុំទូកពេលនោះថៅកែបានប្រាប់ថា ចាំអោយសម្រាកចំនួន៣ថ្ងៃ។ តែផ្ទុយទៅវិញពេលព្រះរាជ្រពិធីបុណ្យបានចូលមកដល់បែជាថៅកែមិនអោយឈប់សម្រាកដោយអោយធ្វេីការដដែល ហេីយបានប្រាប់ថាគាត់ជាថៅកែ ការឈប់មិនឈប់នៅលេីគាត់។
រហូតមកដល់ថ្ងៃទី១៩នេះរូបគាត់បានធ្វេីដំណេីរមកសាលាសង្កាត់ចោមចៅទី៣ ដេីម្បីសុំអោយអាជ្ញាធរជួយដោះស្រាយដោយគាត់សុំតែប្រាក់ខែគាត់ទេ៕សុខាសែនជ័យ