លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានីនិង កែលម្អផ្លូវថ្មើរជើងនៅមហាវិថីម៉ៅសេទុងអោយបានប្រសើរឡើងដើម្បីទុកជាគំរូសម្រាប់មហាវិថីផ្សេងៗទៀត

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញមានគម្រោងរៀបចំនិងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅ សេទុងដោយចាប់ពីស្ពាន៥មករា រហូតដល់ស្តុបចំការមនដើម្បីផ្ដល់ភាព ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនជនពិការមានផ្លូវថ្មើរជើងសម្រាប់ធ្វើដំណើរឆ្លងកាត់ខណៈ ការរៀបចំសណ្តាប់ធ្នាប់ សាធារណៈនេះវាជាតម្រូវការចាំចាប់របស់ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងរាជធានីភ្នំពេញ។
ការបង្ហាញពីគម្រោងនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីគម្រោងសិក្សារៀបចំនិងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុង ក្រោមអធិបតី លោកឃួងស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានអាជ្ញាធរខណ្ឌពាក់ព័ន្ធនិងមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានី។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាការរៀបចំនិងកែលម្អផ្លូវថ្មើរជើងតាមបណ្តោយមហាវិថីម៉ៅសេទុងនេះតំបូងយើងត្រូវរៀបចំចិញ្ចើមផ្លូវនិងរៀបចំស ណ្តាប់ធ្នាប់សាធារណៈ។យើងនឹងរៀបចំផ្លូវថ្មើរជើងនេះអោយល្អប្រសើរឡើងនិងដើម្បីទុកជាគំរូសម្រាប់មហាវិថីផ្សេងៗទៀតផងដែរ ។
លោកបន្ដថា៖ សណ្តាប់ធ្នាប់សាធារណៈជាតម្រូវការចាំចាប់របស់ប្រជាពលរដ្ឋទូទៅ។ដូច្នេះទេការចតលើចិញ្ចើមផ្លូវប្រហែលជាមិនអនុញ្ញាត្តិអោយមានទៀតទេ។មានមតិខ្លះថានៅស្រុកគេពិសេសនៅប្រទេសបារាំងគេអនុញ្ញាត្តិអោយមានការចតលើទ្រូងផ្លូវបានតែគេចតតែមួយជួរ។នេះជាការងារដែលយើងត្រូវសិក្សានិងពិភាក្សាគ្នាថាតើយើងត្រូវរៀបចំបែបណា។
ក្រោយពីមានការពិភាក្សាគ្នារួចរាល់នៅចុងបញ្ចប់នៃកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានជំរុញ អោយអាជ្ញាធរខណ្ឌពាក់ព័ន្ធនិងផ្លូវម៉ៅសេទុងនេះសហការជាមួយមន្ត្រីជំនាញនិងមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់រាជធានី ភ្នំពេញចុះសិក្សាពីកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋថាតើបាន ប៉ះពាល់អ្វីខ្លះបន្ទាប់មកយើងនិងបង្កើតជាអង្គប្រជុំពិនិត្យនិងសម្រេចម្តងទៀតដោយយើងនឹងរៀបចំនិងកែលម្អផ្លូវថ្មើរ ជើងនៅតាមបណ្តោយមហាវិថីម៉ៅសេទុងអោយបានល្អប្រសើរទុកជាគំរូសម្រាប់មហាវិថីផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញ ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print