ម្តាយចូលទៅដាស់កូនឲ្យហូបបាយស្រាប់តែស្លាប់បាត់

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់ក្រោយពីផឹកស្រាស្រវឹងហេីយបានចូលទៅដេកក្នុងបន្ទប់ខ្លួនពេលម្តាយទៅដាស់ឲ្យឡេីងហូបបាយស្រាប់តែស្លាប់បាត់ទៅហេីយសង្ស័យខ្យល់គរ។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១៧និង០០នាទីថ្ងៃទី២០ខែវិច្ចិកា​ឆ្នាំ២០១៩​ នៅផ្ទះលេខ100HH ផ្លូវបេតុង​ ភូមិដំណាក់ត្រយឹង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​   រាជធានីភ្នំពេញ​។
ជនរងគ្រោះឈ្មោះញិល​ សោភ័ណ្ណ​ ភេទប្រុសអាយុ២៣ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅកន្លែងកេីតហេតុខាងលេី។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២០​ ជនរងគ្រោះបានផឹកស្រារហូតទៅដល់វេលាម៉ោង១៥និង៣០នាទីថ្ងៃដដែល​ ហេីយបានចូលទៅដេកបាត់។
សាក្សីបានបន្តថា​ លុះរហូតមកដល់វេលាកេីតហេតុទេីបម្តាយដេីរទៅដាស់ដេីម្បីហូបបាយស្រាប់តែស្លាប់បាត់ទៅហេីយ។
ក្រោយកេីតហេតុទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកកោសល្យវិច្ច័យហេីយបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារខ្យល់គរទេីបប្រគល់ជូនក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print