ភ្នំពេញ៖ យុវជនម្នាក់ក្រោយពីផឹកស្រាស្រវឹ ងហេីយបានចូលទៅដេកក្នុងបន្ទប់ខ្ លួនពេលម្តាយទៅដាស់ឲ្យឡេីងហូបបា យស្រាប់តែស្លាប់បាត់ទៅហេីយសង្ស័ យខ្យល់គរ។
ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង១៧និង០០នាទីថ្ងៃទី២០ខែ វិច្ចិកាឆ្នាំ២០១៩ នៅផ្ទះលេខ100HH ផ្លូវបេតុង ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះញិល សោភ័ណ្ណ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកេីតហេតុខាងលេី។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្ យដឹងថា មុនពេលកេីតហេតុនៅវេលាម៉ោង៧ព្រឹ កថ្ងៃទី២០ ជនរងគ្រោះបានផឹកស្រារហូតទៅដល់វេ លាម៉ោង១៥និង៣០នាទីថ្ងៃដដែល ហេីយបានចូលទៅដេកបាត់។
សាក្សីបានបន្តថា លុះរហូតមកដល់វេលាកេីតហេតុទេីបម្ តាយដេីរទៅដាស់ដេីម្បីហូបបាយស្រា ប់តែស្លាប់បាត់ទៅហេីយ។
ក្រោយកេីតហេតុទេីបរាយការណ៍ទៅ សមត្ថកិច្ចចុះមកកោសល្យវិច្ច័យហេី យបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោ យសារខ្យល់គរទេីបប្រគល់ជូនក្រុ មគ្រួសារធ្វេីបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ