ប្រទេសនៅអាស៊ានក្បែរខាងកម្ពុជា រងការរញ្ជួយដីកក្នុងកម្រិតខ្លាំង

ចែករំលែក៖

ការរញ្ជួយដី​គួឲ្យបារម្ភបានកើតឡើង​ នៅប្រទេសជិតខាង​កម្ពុជា គឺ​​ ថៃ និងឡាវ បង្កឲ្យមានក្តីបារម្ភយ៉ាងខ្លាំង ពីការរញ្ជួយដីទ្រង់ទ្រាយធំកើតឡើង។

ភ្នាក់ងារ​សិក្សា​ស្រាវជ្រាវ​អំពី​ការរញ្ជួយដី​​(EMSC)​បានបញ្ជាក់ថា ការរញ្ជួយដីកម្រិត​៦រ៉ិចទ័រ​បានវាយប្រហារ​នៅភាគពាយព្យ​ ប្រហែល​២១៩គីឡូម៉ែត្រ ពី​ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ​ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានជម្រៅ​ប្រហែល​១០គីឡូម៉ែត្រ ។ 

មកទល់ពេលនេះ មិនទាន់មានរបាយការណ៍​អំពីគ្រោះថ្នាក់ដល់អាយុជីវិត​ ឬមួយ​ក៏​ខូចខាត​លំនៅឋាន​ប្រជាពលរដ្ឋ​ ត្រូវបានគេរាយការណ៍នៅឡើយទេ ។ ប្រភព​ EMSC បានបញ្ជាក់ថា ការកក្រើកញាប់ញ័រ​​ផែនដីនេះ​បានធ្វើឲ្យញាប់ញ័រទៅដល់ចម្ងាយ​ប្រហែល១០០​គីឡូម៉ែត្រ ពីចំណុចកណ្តាល​ នៃការរញ្ជួយដីនេះ ។ 

ប៉ុន្តែក្រោយមក EMSC អះអាងថា ការរញ្ជួយដីនេះ ​ទំហំ​តែ ៥.៧រ៉ិចទ័រនោះទេ ។ ដំណាលពេលជាមួយគ្នានេះដែរ នៅប្រទេសថៃ ក៏មានសេចក្តីរាយការណ៍ថា មានគ្រោះរញ្ជួយដី​ទំហំ៦.១រ៉ិចទ័រ​ផងដែរ ។ 

ប្រព័ន្ធផ្សព្វផ្សាយ​របស់ថៃ​បានផ្សាយថា ការរញ្ជួយដី​នៅពេលនេះ​មានជម្រៅប្រហែល​១០គីឡូម៉ែត្រ និងមានចម្ងាយប្រហែល​៩២គីឡូម៉ែត្រ ​ភាគឦសានពីទីក្រុង​មឿងណាន ។ 

គួររំលឹកថា កាលពីខែមីនា ឆ្នាំ២០១១ មនុស្សរាប់សិបនាក់​បានស្លាប់​ដោយសារការរញ្ជួយដី​នៅមីយ៉ាន់ម៉ា​ហើយ​កក្រើកញាប់ញ័រ​ដល់តំបន់ព្រំដែន​ជាមួយប្រទេសថៃ និងប្រទេសឡាវ​ផងដែរ ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print