រថយន្តកុងតឺន័រ ចុះផឹកទឹកប្រឡាយទាំងថ្ងៃ 

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកុងតឺន័រ១គ្រឿង បានបើកបោះពួយលឿនគេចពីម៉ូតូនៅខាងមុខ បានជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤០នាទីទៀបភ្លឺថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩​ នៅតាមផ្លូវបេតុង ស្ថិតនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខណៈដែលគាត់ក្រោពីដំណេករៀបចំឥវាន់លក់ដូរ ស្រាប់តែឃើញរថយន្តម៉ាកPREIGHT LINER ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3D-9510​ បើកបរធ្វើដំណើរពីទិសខាងត្បូងឆ្ពោះទៅជើង ហើយមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយនោះតែម្ដង។
ប្រជាពលរដ្ឋដដែលបានបន្តថា ពេលនោះសំណាងល្អរថយន្តអត់ក្រឡាប់ ហើយអ្នកបើបរនិងព្រូបើកទ្វារលូនចេញពីក្នុងរថយន្តដោយមិនមានរងរបួសឡើយ មិនតែប៉ុណ្ណោះប្រសិនបើអត់ធ្លាក់ប្រឡាយហើយរេចង្កូតមកខាងស្ដាំដៃវិញនិងបុកចូលផ្ទះពួកគាត់បណ្ដាលឲ្យមានគ្រោះថ្នាក់មិនខានឡើយ។ក្រោយពេលកើតហេតុខាងក្រុមហ៊ុនបានយករថយន្តស្ទូច១គ្រឿងទៅស្ទូចលើកយករថយន្តនេះ ហើយរហូតដល់វេលាម៉ោងជិត៩ព្រឹកថ្ងៃដដែលទើបស្ទូចយកចេញបានរួចបានយកទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង។ចំណែកឯនគរបាលមិនបានចុះទៅវាស់វែងនោះទេ ព្រោះរថយន្តនេះជួបគ្រោះថ្នាក់ដោយខ្លួនឯងមិនមានប៉ះពាល់ដល់អ្នកផ្សេងឡើយ៕ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print