លោក ឃួង ស្រេង៖ មន្ដ្រីសង្កាត់ ត្រូវ​ចេះរកវិធីសាស្ត្រក្នុងការបែងចែកការងារឲ្យទៅ សហការីធ្វើ និងទទួលខុសត្រូវ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានលើកឡើងថា៖ ចៅសង្កាត់ទាំងអស់ត្រូវតែចេះវិធី សាស្ត្រក្នុងការបែងចែកការងារឲ្យសហការីធ្វើនិងទទួលខុសត្រូវព្រោះការងារនៅមូលដ្ឋានមានច្រើនមិនមែនពូកែតែម្នាក់ឯងធ្វើបានជោគជ័យនោះទេ ។
ការលើកឡើងបែបនេះរបស់ លោកឃួង ស្រេងបានធ្វើឡើងក្នុងឱកាសបើកមហាសន្និបាតអាណត្តិទី៣សមាគមក្រុមប្រឹក្សាខណ្ឌសង្កាត់នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ វិច្ឆិកា នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ អាជ្ញាធរថ្នាក់សង្កាត់ខណ្ឌគឺសុទ្ធតែជាប្រតិបត្តិករនិងជាអ្នករស់នៅជិតដិតនៅមូលដ្ឋានជាមួយប្រជាពលរដ្ឋនិងជាអ្នកផ្តល់សេវាអោយប្រជាពលរដ្ឋបានទាន់ពេលវេលា ខណៈតំរូវការរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ខ្ពស់ទៅតាមការរីកចំរើនផ្នែកសេដ្ឋកិច្ចនិងជីវភាពរស់នៅប្រចាំថ្ងៃខុសពីប្រជាពលរដ្ឋនៅតាមខេត្ត។ជាមួយគ្នានេះប្រជាពលរដ្ឋក៏រងចាំផ្តល់ពិន្ទុវាយតំលៃទៅលើការដឹកនាំអនុវត្តការងារថ្នាក់មូលដ្ឋាននេះដែរ។ដូច្នេះទេអាជ្ញាធរសង្កាត់ត្រូវបង្កើនចំណេះដឹងលើសមត្ថភាពដឹកនាំនិងចេះសិល្បះនៃការដឹកនាំធ្វើឲ្យសំរេចបានជោគជ័យទាំងការអភិវឌ្ឍន៏មូលដ្ឋាននិងបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ក្នុងឧិកាសនោះ លោក ឃួង ស្រេង ក៏បានក្រើន រំលឹកជាថ្មីទៀតពាក់ពន្ធ័នឹងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយតាមដងផ្លូវសំខាន់ៗទាំង១១ខ្សែក្នុងក្រុងសុំឲ្យអាជ្ញាធរសង្កាត់ខណ្ឌបន្តយកចិត្តទុកដាក់រៀបចំដោយកំណត់ថាការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ មិនមែនជាឧិ្យនភាពតែជាឧត្តមភាពសំរាប់ទទួលបាន ប្រជាប្រិយ៏ភាពសំរាប់ការបោះឆ្នោតក្នុងគោលដៅរំដោះចិញ្ចើមផ្លូវពីការរំលោភបំពាននិងធ្វើឲ្យទីក្រុងមានសណ្តាប់ធ្នាប់ល្អ ។
សូមបញ្ជាក់ថា៖ មហាសន្និបាតនេះមានគោលបំណងលើកកំពស់ឋានៈនិងការអភិវឌ្ឍន៏សមត្ថភាពដល់ក្រុមប្រឹក្សាខណ្ឌសង្កាត់រាជធានីភ្នំពេញការពារផលប្រយោជន៏និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិកសមាគម,កសាងភាពជាដៃគូជាមួយក្រសួងស្ថាប័នពាក់ពន្ធ័ដើម្បីអភិវឌ្ឍន៏មូលដ្ឋានពង្រឹងនិតិរដ្ឋនិងជំរុញលិទ្ធប្រជាធិបតេយ្យនៅកម្ពុជានិងជាឱ កាស វាយតំលៃលទ្ធផលការងាររយៈពេល៥ឆ្នាំកន្លងមក របស់សមាគមក្រុមប្រឹក្សាខណ្ឌសង្កាត់រាជធានីភ្នំ ពេញរួមទាំងការបោះឆ្នោតជ្រើសរើសប្រធាន,អនុប្រធាននិងសមាជិកក្រុមប្រឹក្សារបស់សមាគមរួមទាំងការកែសំរួលលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់សមា គមផងដែរ ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print