លោក​មឿង​ សា​រិ​ទ្ធ​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ខេត្តរតនគិរី​ចុះ​ណែនាំ​អ្នក​ប្រើប្រាស់​យានជំនិះ​ឲ្យ​ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី

ចែករំលែក៖

​ខេត្តរតនគិរី​៖​ ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៦​ ដែល​ជា​ថ្ងៃ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ នៅ​ក្នុង​ខេត្តរតនគិរី​ ត្រូវ​គេ​ឃើញ​ថា​ នគ​បាល​បាន​នឹង​កំពុង​ណែនាំ​អ្នកបើកបរ​យានជំនិះ​ដោយ​ពុំ​បាន​ចាប់ផ្តើម​ផាកពិន័យ​ទៅ​លើ​ច្បាប់​ចរាចរណ៍​ថ្មី​នោះ​នៅឡើយ​ទេ​ ។​

ars (3)

​ការ​ពុំ​បាន​ផាកពិន័យ​ទៅ​លើ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ ត្រូវ​បាន​លោក​មឿង​ សា​រិ​ទ្ធ​ នាយការិយាល័យ​ចរាចរណ៍​ជើង​គោក​ខេត្តរតនគិរី​ អះអាង​ប្រាប់​មជ្ជ​មណ្ឌល​ព័​ត៍​មាន​នគរវត្ត​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែមករា​ថា​ ដោយសារ​ប័ណ្ណ​ផាកពិន័យ​ថ្មី​មិន​ទាន់​បាន​បញ្ជូន​មក​ ទើប​កម្លាំង​នគ​បាល​គឺ​គ្រាន់តែ​ឃាត់​យានយន្ត​ដើម្បី​ណែនាំ​ម្ចាស់​ឲ្យ​បានដឹង​អំពី​អ្វី​ដែល​ត្រូវ​ផាកពិន័យ​នោះ​ ។​

​យានយន្ត​ជា​ច្រើន​ត្រូវ​គេ​សង្កេត​ឃើញ​ពុំ​បាន​អនុវត្ត​តាម​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ដូច​ជា​ការ​ប្រើប្រាស់​ផ្លូវការ​បើកបរ​លឿន​ពេក​ជាដើម​ ។​

​ដោយឡែក​អ្នកបើកបរ​ម៉ូតូ​ក៏​នៅ​តែ​មិន​ទាន់​បាន​អនុវត្ត​ច្បាប់​ផង​ដែរ​ ដូច​ជា​អ្នក​ជិះ​ខាងក្រោយ​មិន​ពាក់មួក​សុវត្ថិភាព​ ឬ​ផ្ទុក​មនុស្ស​លើស​ពី​ពីរ​នាក់​ទៅ​បី​នាក់​ជាដើម​ ៕​

ars (2)

ars (1)

...

ដោយ៖ អ៊ុ​ច​សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print