ភ្នំពេញ៖ អតីតតារាចម្រៀងប្រចាំផលិតកម្ម M លោក សន វិជ្ជបុត្រ បានទម្លាយរឿងទំនុកច្រៀង និងបទភ្លេងរបស់លោកគឺបទ”លុយមិនស្ដាយតែបងសាំចិត្ត” ដែលបានចេញជាង១ឆ្នាំហើយ និង បទ”ល្ងង់ម្ល៉េះទេបេះដូងខ្ញុំអើយ” របស់តារាចម្រៀងកញ្ញា ស៊ូ ស៊ីរីកា របស់ផលិតកម្មថោន មានសភាព ដូចគ្នាស្ទើរទាំងស្រុង។ ចំណុចនេះ ធ្វើឲ្យតារាចម្រៀង រូបនេះ បានដាក់ជាចម្ងល់របស់ខ្លួនសួរទៅផលិតកម្មថោនសូមឲ្យធ្វើការបងស្រាយ តើបទ១នេះ នរណាលួចនរណា?
លោក សន វិជ្ជបុត្រ បានសរសេរបែបនេះថា” មហាឆ្ងល់ ??? New Melody ដូចគ្នា មិនដឹងថាខ្ញុំលូចពីផលិកម្មថោន រឺ ផលិតកម្មថោន លូចពីខ្ញុំ ព្រោះអ្នកសរសេរទំនុកច្រៀងតែមួយ របៀបច្រៀងតបគ្នា តែអ្នកធ្វើទំនុកភ្លេងខុសគ្នា ព្រោះមួយរយះពេលខ្ញុំមិនសូវមានពេលតាមដានបទចំរៀងរវល់កាងារក្រៅសិល្បះតិចទូចទើបតែឃើញបទនេះដូចគ្នាបានឆ្ងល់ អាស្រ័យហេតុនេះសូមបងដែលជាម្ជាស់ផលិតកម្មថោន នឹង បងប្អូនល្អរបស់ខ្ញុំ មេត្តាជួយបកស្រាយដោយអនុគ្រោះផងចុះ ព្រោះប្អូនផុសនេះមិនបានមានគំនិតបកអាក្រាតឈ្មោះគ្នាតាម សង្គម FB អោយល្បី រឺ ចង់ប្តឹងផ្តល់នោះទេ ដោយក្តីគោរពពីខ្ញុំបាទ សន វិជ្ជបុត្រ”។
ក្រៅពីសាច់ភ្លេងនឹងទំនុកច្រៀងដូចគ្នានោះ បទចម្រៀងទាំងពីបទនោះ អ្នកនិពន្ធទំនុកច្រៀង គឺជាមនុស្សតែមួយ គឺលោក ងួន សុបិន្ត។ លោក សន វិជ្ជបុត្រ បានឲ្យដឹងថាបន្ថែមថា បទចម្រៀងមួយបទនេះ លោក បានទិញពីអ្នកនិពន្ធ លោក ងួន សុបិន្ត កាលពីជាង១ឆ្នាំមុនជាNew Melody ប៉ុន្តែលោកមិនបានចាប់អារម្មណ៍ថា បទចម្រៀងនេះ មានតារាចម្រៀងផ្សេងយកមកច្រៀងឡើយ ក្នុងនោះ ក៏មិនបានដឹងថា បទនោះ អ្នកនិពន្ធបានលក់ឲ្យផលិតផ្សេងនោះដែរ។ ទើបតែថ្មីៗនេះ មានមិត្តភក្តបានផ្ញើបទចម្រៀងទាំងពីរនោះ ឲ្យស្ដាប់ទើបដឹងថា បទទាំងពីរដូចគ្នា។ ភ្លាមៗលោក បានសួទៅ លោក ងួន សុបិន្ត ដែលបានលក់បទចម្រៀងនោះ ឲ្យខ្លួន ប៉ុន្តែអ្នកនិពន្ធរូបនោះ បានឆ្លើយថា លោកបានលាឈប់ពីផលិតកម្មថោនជាង៣ឆ្នាំមកហើយ មិនបានចាំឡើយ។ បន្ទាប់ពីមានការផុសបែបនេះ ក៏មានមិត្តភ័ក្ដិខមិនសួ នឹងចោទជាចម្ងល់ជាច្រើនផងដែរ។ជុំវិញបង្ហាខាងលើ មិនអាចទាក់ទងសុំការបកស្រាយពី លោក លោក ងួន សុបិន្ត និង ផលិតកម្មថោនបានឡើយ លើរឿងនេះ៕ ដោយ វឌ្ឍនា