ស្រវឹងស្រាជោគជាំបេីករថយន្តរេចង្កូតបុកបង្គោលភ្លេីងបាក់អស់១ដេីម

ចែករំលែក៖

     ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រាជោគជាំបេីករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន បានរេង្កូតឡេីងឃឿនជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់១ដេីម ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។
     ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ០១និង៤០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយសីហនុ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
     តាមប្រភពព័ត៍មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ យុវជនម្នាក់បេីករថយន្តម៉ាក Pruis ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-4759 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ សីហនុ ទិសដៅពីលិចទៅកេីត ក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ខណះមកដល់ចំណុចកេីតហេតុ ស្រាប់តែរេចង្កូតឡេីងឃឿនជ្រុលទៅបុកនិងបង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់១ដេីម ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។ តែសំណាងល្អមិនបង្ករឲ្យនណារម្នាក់រងរបួសនោះទេ ។
     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅជំនាញមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះតាមផ្លូវច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print