ភ្នំពេញ៖ រថយន្ត Pruis មួយគ្រឿងបោះពួយយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកនិងក្បាលនា គពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យកល់ជាប់និងក្បាលនាគ ទៅមុចលែងរួច ។
ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ បុរសម្នាក់បេីករថយន្តម៉ាក Pruis ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2BD-0273 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុ ដោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែរេចង្កូតជ្រុលទៅបុកនិ ងក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យរថយន្តកល់ជាប់ ក្បាលនាគពុះចែកផ្លូវ ទៅមុខលែងរួច និងរងការខូចខាតយ៉ាងដំណំ ។ ចំណែកតៃកុងរថយន្តរងរបួសតិចតួច រួចក៏គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋា នបានចុះមកដល់ក៏បានទាក់ទងទៅជំនា ញមកវាស់វែងយករថយន្តបង្កទៅរក្សា ទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះតាមច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ