យកកាំបិតកាប់ប្រពន្ធដេរអស់២០ថ្នេរ ដោយសារធ្វើមុខមិនសប្យាយចិត្តដាក់ប្តី

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានទាញកាំបិតប័ងតោកាប់ប្រហាប្រពន្ធខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ដេ២០ថ្នេរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ វេលាម៉ោង២៣និង០០នាទីថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ជួល ភូមិចាក់ជ្រកសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ហេីយត្រូវបានឃាត់ខ្លួនវេលាម៉ោង១៨និង០០នាទី ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ​២០១៩​ ។
ជនសង្ស័យៈឈ្មោះថុល ថៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបន្ទប់ជួល ភូមិចាក់ជ្រូក សង្កាត់រោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះពុំ សុខរ៉េត ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មការីនីរោងចក្រមានទីលំនៅ បន្ទប់ជួល ភូមិចាក់ជ្រក សង្កាត់រោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីបានឲ្យដឹងថា​ មុនពេលកេីតហេតុនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១ ៩​ ជនសង្ស័យ កំពុងស្នាក់នៅផ្ទះជួល ពេលនោះជនសង្ស័យ បានហៅកូនមកហូបបាយ រួចប្រពន្ធរបស់ជនសង្ស័យ ក៏បាន មកជាមួយដែរ ពេលនោះបុរសជាប្តីឃើញទឹកមុខប្រពន្ធ ដូចជាខឹង និងមិនសប្បាយ ហើយបុរសជាប្តី ក៏បាន សួរថា ម៉េច បានជាអូនធ្វើមុខអញ្ចឹង? ភ្លាមនោះស្ត្រីជាប្រពន្ធ ក៏ឆ្លើយថាគ្មានអីទេអែងនោះ មិនត្រឹម ហៅកូនទេ រួចជនសង្ស័យ ខឹងក៏បានទះកំភ្លៀងមួយដៃរួចក៏ស្ទុះទៅបិតទ្វារ ពេលនោះប្រពន្ធស្ទុះមកបើកទ្វារបំរ៉ុងចុះមកដេកនៅបន្ទប់ជួលខាងក្រោមជាមួយបងប្រុសបង្កើត របស់ជនសង្ស័យ ធ្វេីឲ្យជនសង្ស័យខឹងក៏បានស្ទុះទៅទាញ កំបិតប័ងតោ កាប់ចំសៀតផ្កា បណ្តាលអោយរងរបួសធ្ងន់ធ្ងរ រួចក៏មានការផ្អើលឆោឡោ បងប្រុសបង្កើតឈ្មោះថុល ណាង ភេទប្រស ឡើងមកជួយនិងនាំយកទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសមៈ ។
សាក្សីដដែលបានបន្តថា​ លុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩​ វេលាម៉ោង១៨និង០០នាទី ជនសង្ស័យ កំពុងតែអោយកូនទាំងបីនាក់ ដេកនៅបន្ទប់ជួលខាងលើ ស្រាប់តែ ពូបង្កើតរបស់ស្ត្រីរងគ្រោះធ្វើការឃាត់ជនសង្ស័យ និងនាំយកកំបិតប័ងតោ មកប្រគល់ជូនសមត្ថកិច្ចនគរបាលដើម្បីចាត់ការ​ តាមផ្លូវច្បាប់តែម្តង។
បច្ចុប្បន្ន​ជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕ សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print