ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ១៤រោចខែកត្តិកឆ្នាំកុរឯកសក័ពស២៥៦៣ត្រូវថ្ងៃទី ២៥ខែវិច្ឆិកាឆ្នាំ២០១៩នេះ ដោយមានការបញ្ជាដឹកនាំពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានចាត់តាំងកម្លាំងចុះផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាពនិងវេទិការសាធារណ:នៅចំនុចវិទ្យាល័យទួលប្រាសាទសែនសុខក្នុងភូមិសំរោងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី ញាណ នន នាយប៉ុស្តិ៍លោកស្រីអនុសេនីយ៍ឯក ឌិន សានីតា នាយរង លោកគ្រូអ្នកគ្រូនិងសិស្សចូលរួមសរុបចំនួន២២៥នាក់ស្រី១០៥នាក់។
យោងតាមរបាយការរបស់លោកវរសេនីយ៍ត្រី ញាណ នន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញបានអោយដឹងថា៖ការចុះផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាពនិងវេទិការសាធារណ:នៅចំនុចវិទ្យាល័យទួលប្រាសាទសែនសុខនោះមានដូចជា
បញ្ហាគ្រឿងញៀន ក្មេងទំនើង ហឹង្សាក្នុងគ្រួសារការជួញដូរកុមារ ល្បែងសុីសងនិងការងារផ្សេងៗទៀត៕
