ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលទទួលបន្ទុកជានាយផ្ នែកគ្រប់គ្រងនគរបាលប៉ុស្តិ៍រដ្ ឋបាលអធិការដ្ឋាននគរបាលស្រុកស្ទឹ ងហាវ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ មួយរូប បានចងក សម្លាប់ខ្លួន វេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែវិឆ្ឆិកា ឆ្នាំ២០១៩ ដោយប្រើខ្សែគេាចង ភ្ជាប់ទៅនឹងធ្នឹមរេាងកាហ្វេ របស់គាត់ស្ថិតក្នុងក្រុម០១ ភូមិ០៣ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាមួយនិងការបន្សល់ទុកសំបុត្រមួ យច្បាប់ជូនដល់ក្រុមគ្រួសារនិ ងសមត្ថកច្ចិពាក់ព័ន្ធ ។ សមត្ថកិច្ចអធិការដ្ឋាននគរបាលស្ រុកស្ទឹងហាវនៃស្នងការដ្ឋានខេត្ តព្រះសីហនុ ប្រាប់ថា សាកសពជនរងគ្រោះឈ្មោះ ហុឹម សំបូរ ភេទប្រុស អាយុ ៥៣ឆ្នាំ ជានាយផ្នែកគ្រប់គ្រងប៉ុស្តិ៍ នគរបាលរដ្ឋបាលនៃអធិការដ្ឋា ននគរបាលស្រុកស្ទឹងហាវ មានទីលំនៅបច្ចុប្បន្នក្រុម០២ភូ មិ៣ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីមានការភ្ញាក់ផ្អើលពីក្ រុមគ្រួសារនិងប្រជាពលរដ្ឋដែលមា នលំនៅឋានជិតគ្នាថា មានករណីធ្វើអត្តឃាតចងករសម្លាប់ ខ្លួន ពេលនោះសមត្ថកិច្ចអធិការដ្ឋា ននគរបាលស្រុកស្ទឹងហាវបានចុះទៅ ដល់កន្លែងកើតហេតុខាងលើបានធ្វើកា រត្រួតពិនិត្យនិងបានរកឃើញលិខិ តបណ្តាំបញ្ជាក់មួយសន្លឹកនៅក្បែ រសាកសពជនរងគ្រោះបញ្ជាក់ថាការស្ លាប់របស់គាត់មិនមានពាក់ព័ន្ធនិ ងក្រុមគ្រួសារប្រពន្ធកូន៣នាក់និ ងអ្នកដទៃទេគឺជាកំហុសឆ្គងផ្ទាល់ ខ្លួនរបស់គាត់ ( តែមិនដឹងថាជាកំហុសរឿងអីនះទេ)។នៅ ក្នុងខ្លឹមសារលិខិតបញ្ជាក់បានឲ្ យដឹងទៀតថាប្រពន្ធនិងកូនៗរបស់គា ត់ស្រឡាញ់គាត់ណាស់ សុំទោសប្រពន្ធសម្លាញ់និងកូនទាំ ៣នាក់ យើងមានវាសនាជួបគ្នាបុណ្ណឹង។
លោ កលាហើយលារហូត បើវាសនាមានចាំជួបគ្នាជាតិក្រោ យទៀត។ក្នុងលិខិតបណ្តាំជនរងគ្រោះ ខាងលើបញ្ជាក់ឲ្យដឹងទៀតថា លោកស្តាយប៉ូលីសដែលរួមការងារជាមួ យគ្នាជាង៣០ឆ្នាំសុទ្ធសឹងជាអ្នរា ប់អានគ្នាយ៉ាងល្អរ ចំណែកលោកអធិការគឺជាមេដ៍ល្អរពេ លនេះបែកគ្នារហូតហើយ។
ក្រោយពីសមត្ថកិច្ចននគរបាលជំនា ញផ្នែកបច្ចេកទេសកោសល្យវិច័យពិនិ ត្យសាកសពនៃអធិការដ្ឋានស្រុកស្ទឹ ងហាវបានពិនិត្យរួច បានធ្វើការសន្និដ្ឋានថាជនរងគ្រោះ ពិតជាបានចងកសម្លាប់ខ្លួនមិនពាក់ ព័ន្ធនិងករណីឃាតកម្មឡើយ។សា សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្ រួសារចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ៕ ឆ្លាម សមុទ្រ