ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ពលរដ្ឋនៅលើពិភពលោកឈានដល់ ៧.២៩ពាន់លាននាក់ កើន១.០៨ភាគ រយ ប្រៀបធៀបនឹងថ្ងៃទី១ ខែមករា ឆ្នាំ ២០១៥។ តាមតួលេខរបស់ក្រសួងស្ថិតិ អាមេរិកបានប្រកាសឱ្យដឹងថា នៅដើម ឆ្នាំ២០១៦ ពលរដ្ឋនៅលើពិភពលោក មាន៧.២៩៥.៨៨៩.២៥៦នាក់ កើន ៧៧.៩១៨.៨២៥នាក់ ក្នុងរយៈពេលមួយ ឆ្នាំ។ ប្រទេសដែលមានពលរដ្ឋច្រើន ជាងគេបំផុតគឺចិន ឥណ្ឌា អាមេរិក ឥណ្ឌូ នេស៊ី និងប្រេស៊ីល ។
ចំណែកពលរដ្ឋអាមេរិកវិញ មាន ៣២២លាននាក់គឺកើនឡើង០.៧៧ភាគ រយចាប់ពីដើមឆ្នាំ២០១៥មក។ ដូច្នេះ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១០ មក ទល់ពេលនេះពលរដ្ឋអាមេរិកកើនឡើង រហូតដល់ទៅ៤.៥៤ភាគរយស្មើនឹង១៤ លាននាក់។ តាមតួលេខនៅអាមេរិកក្នុង រយៈពេល៨វិនាទីមានទារកម្នាក់កើតមក ហើយក្នុងរយៈពេល១០វិនាទីមានមនុស្សចាស់ម្នាក់លាចាកលោកនេះ ។
ក្រៅពីនេះជនភៀសខ្លួនចូលទៅកាន់អាមេរិកកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ដោយសារតែមានអំពើហិង្សានៅក្នុង តំបន់មជ្ឈិមបូព៌ា ក៏ជាមូលហេតុធ្វើឱ្យ អាមេរិកមានពលរដ្ឋកើនឡើងដែរ ។ ជា មធ្យមក្នុងរយៈពេល២៩វិនាទីមានជនអន្ដោប្រវេសន៍ម្នាក់រស់នៅអាមេរិកដោយ ស្របច្បាប់ ។
តាមការព្យាករណ៍នៅឆ្នាំ២០១៦នេះពលរដ្ឋនៅលើពិភពលោកនឹងកើតឡើងខ្ពស់ជាបន្ដទៀតក្នុងពេលដែលប្រទេសនៅ តំបន់អាស៊ីរដ្ឋាភិបាលបានជំរុញឱ្យពល រដ្ឋបង្កើតកូនឱ្យបានច្រើន ។ អ្វីដែល ចាប់អារម្មណ៍នោះគឺចិនបានអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនបង្កើតកូនបានពីរនាក់ ដែលពីមុនឱ្យកើតតែម្នាក់ប៉ុណ្ណោះ ដូច្នេះ នៅក្នុងឆ្នាំ២០១៦ ពលរដ្ឋនឹងកើនឡើង ទ្វេដងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៥ ៕
ប្រែសម្រួល៖ ម៉ែវ សាធី