ពលរដ្ឋ​នៅ​លើ​ពិភពលោក​ឈាន​ដល់​៧.៣​ពាន់​លាន​នាក់​

ចែករំលែក៖

​ចាប់ពី​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​ ពលរដ្ឋ​នៅ​លើ​ពិភពលោក​ឈាន​ដល់​ ៧.២៩​ពាន់​លាន​នាក់​ កើន​១.០៨​ភាគ​ រយ​ ប្រៀបធៀប​នឹង​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​ ២០១៥​។​ តាម​តួលេខ​របស់​ក្រសួង​ស្ថិតិ​ អា​មេ​រិ​កបាន​ប្រកាស​ឱ្យ​ដឹង​ថា​ នៅ​ដើម​ ឆ្នាំ​២០១៦​ ពលរដ្ឋ​នៅ​លើ​ពិភពលោក​ មាន​៧.២៩៥.៨៨៩.២៥៦​នាក់​ កើន​ ៧៧.៩១៨.៨២៥​នាក់​ ក្នុង​រយៈពេល​មួយ​ ឆ្នាំ​។​ ប្រទេស​ដែល​មាន​ពលរដ្ឋ​ច្រើន​ ជាងគេ​បំផុត​គឺ​ចិន​ ឥណ្ឌា​ អា​មេ​រិ​ក​ ឥណ្ឌូ​ នេ​ស៊ី​ និង​ប្រេ​ស៊ី​ល​ ។​

ghftg

​ចំណែក​ពលរដ្ឋ​អា​មេ​រិ​ក​វិញ​ មាន​ ៣២២​លាន​នាក់​គឺ​កើនឡើង​០.៧៧​ភាគ​ រយ​ចាប់ពី​ដើមឆ្នាំ​២០១៥​មក​។​ ដូច្នេះ​ ចាប់ពី​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១០​ មក​ ទល់​ពេល​នេះ​ពលរដ្ឋ​អា​មេ​រិ​ក​កើនឡើង​ រហូត​ដល់​ទៅ​៤.៥៤​ភាគរយ​ស្មើនឹង​១៤​ លាន​នាក់​។​ តាម​តួលេខ​នៅ​អា​មេ​រិ​ក​ក្នុង​ រយៈពេល​៨​វិនាទី​មាន​ទារក​ម្នាក់​កើតមក​ ហើយ​ក្នុង​រយៈពេល​១០​វិនាទី​មាន​មនុស្ស​ចាស់​ម្នាក់​លាចាក​លោក​នេះ​ ។​

​ក្រៅពី​នេះ​ជនភៀសខ្លួន​ចូល​ទៅ​កាន់​អា​មេ​រិ​ក​កើនឡើង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ ដោយសារ​តែ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ តំបន់​មជ្ឈិមបូព៌ា​ ក៏​ជា​មូលហេតុ​ធ្វើ​ឱ្យ​ អា​មេ​រិ​ក​មាន​ពលរដ្ឋ​កើនឡើង​ដែរ​ ។​ ជា​ មធ្យម​ក្នុង​រយៈពេល​២៩​វិនាទី​មាន​ជនអន្ដោប្រវេសន៍​ម្នាក់​រស់នៅ​អា​មេ​រិ​កដោយ​ ស្របច្បាប់​ ។​

​តាម​ការ​ព្យាករណ៍​នៅ​ឆ្នាំ​២០១៦​នេះ​ពលរដ្ឋ​នៅ​លើ​ពិភពលោក​នឹង​កើតឡើង​ខ្ពស់​ជា​បន្ដ​ទៀត​ក្នុង​ពេល​ដែល​ប្រទេស​នៅ​ តំបន់​អាស៊ី​រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​ពល​ រដ្ឋ​បង្កើតកូន​ឱ្យ​បាន​ច្រើន​ ។​ អ្វី​ដែល​ ចាប់អារម្មណ៍​នោះ​គឺ​ចិន​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​បង្កើតកូន​បាន​ពីរ​នាក់​ ដែល​ពី​មុន​ឱ្យ​កើត​តែ​ម្នាក់​ប៉ុណ្ណោះ​ ដូច្នេះ​ នៅ​ក្នុង​ឆ្នាំ​២០១៦​ ពលរដ្ឋ​នឹង​កើនឡើង​ ទ្វេ​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥​ ៕​

fghdfg

fgdfg

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print