ភ្នំពេញ ៖ ជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ ញាណជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយអាវុធខ្លី បានធ្វើសកម្មភ្ជង់ប្លន់ យកម៉ូតូពីស្រ្តីម្នាក់បានសម្រេ ចរួចគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍ដែលជនសង្ស័យធ្វើសកម្ មភាពនេះនៅវេលាម៉ោង៨ព្រឹកថ្ងៃទី ២៧ខែវិច្ឆិកាឆ្នាំ២០១៩ នៅម្តុំច្រកចូលរោងចក្រប្លូស្កាយ ស្ថិតក្នុងភូមិទួលពង្រ សង្កា់ត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ឡាយ ពៅ ភេទស្រី អាយុ៣៨ មុខរបរលក់ដូរ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្ លន់យកបានសម្រេចនោះម៉ាកហុងដាស្កូ ពីពណ៍ក្រហម ស៊េរីឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ 1HE-5464 ។
តាមការរៀបរាប់ពីស្រ្តីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានធ្វើដំណើ រចេញពីផ្ទះម្តុំបន្ទាយទាហាន (បន្ទាយរថក្រោះ) ស្រាប់តែមកដល់ចំណុះកើតហេតុ ហើយផ្លូវរៀងស្ងាត់ផងក៏លេចមុ ខជនសង្ស័យ២នាក់ក្នុងឯសណ្ឋានស្ រដៀងសមត្ថកិច្ចបានជិះម៉ូតូមួយគ្ រឿងមិនចាំម៉ាក ប្រដាប់ដោយអាវុធខ្លីមួយដើម បានកៀងគាត់ ស្រែកឲ្យឈប់ ឲ្យប្រគល់ម៉ូតូឲ្យវា ហើយកុំស្រែកប្រយ័ត្នវាបាញ់សម្លា ប់ចោល ដោយមានការភិតភ័យស្លន់ស្លោ ទើបព្រមប្រគល់ម៉ូតូឲ្យពួកជនសង្ ស័យទាំងនោះតែម្តង។
ក្រោយពីមានហេតុការណ៍នេះស្រ្តី ជនរងគ្រោះបានត្រឹមទំនាក់ទំនងទៅ ក្រុមគ្រួសារមកដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្ រាវ ៕ សុខាសែនជ័យ