នៅតំបន់អ៊ឺរ៉ុប ក្រុមហ៊ុនអាកាសចរណ៍ប្រឈមនិងវិបត្តិដោយសារតែក្រុមអាកាសយានិកធ្វើកូដកម្ម ប្រឆាំង និងច្បាប់ការងារក៏ដូចជាកាត់បន្ថយប្រាក់ខែជាដើម ។ នៅពេលនេះក្រុមហ៊ុនអាកាសចរណ៍នៅហ្វាំងឡង់នាំគ្នាធ្វើកូដកម្ម ដោយមានការចូលរួមពីក្រុង អាកាសយានិកជាង៩ពាន់នាក់នៅក្នុងប្រទេសហ្វាំងឡង់ ដើម្បីប្រឆាំង នឹងការសម្រេចកាត់បន្ថយប្រាក់ខែ ។
ក្រុមហ៊ុនអាកាសចរណ៍ហ្វាំងឡង់ Finnair បានសម្រេចផ្អាក់ការហោះហើរ២៧៦ជើង នៅដើមសប្តាហ៍នេះ ដើម្បីដោះស្រាយវិវាទ ពាក់ព័ន្ធនិងក្រុមអាកាសយានិក ដែលបាននាំគ្នាធ្វើបាតុកម្ម។
ការធ្វើកូដកម្មខាងលើ ដោយមានការចូលរួមពីក្រុមពហុនិកា និងអាកាសយានិកជាង៩ពាន់នាក់ ។ការធ្វើកូដកម្មកើតឡើងតាំងពីថ្ងៃទី២៥ខែវិច្ឆិការហូតមកទល់ពេលនេះ នៅមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែល មេដឹកនាំ Posti បានសម្រេចកាត់បន្ថយប្រាក់ខែក្រុមអាកាសយានិក។ បុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅក្នុងប្រទេសហ្វាំងឡង់ក៏បាននាំគ្នាចូលរួមធ្វើមហាបាតុកម្មនោះដែរ។ សកម្មភាពនោះបានធ្វើឲ្យរាំងស្ទះដល់អ្នកដំណើរជាង២មឺននាក់ ។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Finnair លោក Paivyt Tallqvist បានបញ្ជាក់ថា « តាមការប៉ាន់ប្រមាណក្រុមហ៊ុន បានដំណើរការតែ១២០ ជើងហោះហើក្នុងចំណោម៣៧៧ជើងហោះហើយ កាលពីថ្ងៃទី២៦ខែវិច្ឆិកា។
ប្រធាន សហជីបកម្មករហ្វាំងឡង់ លោក Juhani បានបញ្ជាក់ថាការធ្វើបាតុកម្ម ប៉ះពាល់យ៉ាងខ្លាំង ដល់សេវាកម្មហោះហើរទាំងទៅទាំងមកនៅក្នុងប្រទេសនេះ។
កន្លងមក ក្រុមហ៊ុនអាល្លឺម៉ង់ផ្អាកហោះហើរ ១ ៣០០ជើង ដោយសារក្រុមអាកាសយានិករវល់បាតុកម្ម។ អាកាសចរណ៍ Lufthansa របស់ប្រទេសអាល្លឺម៉ង់បានផ្អាកការហោះហើររហូតដល់ ១ ៣០០ ជើង ដោយសារក្រុមអាកាសយានិករវល់នាំគ្នាធ្វើបាតុកម្មរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃសុក្រ ទាមទារលក្ខខណ្ឌការងារ និងប្រាក់ខែ ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ។
ការទម្លាក់ជើងហោះហើរនេះបានធ្វើឲ្យអ្នកដំណើរប្រហែល ១៨០ ០០០នាក់ រងផលប៉ះពាល់ គាំងដំណើរនៅទ្រឹងមួយកន្លែង ។ កាលពីថ្ងៃព្រហស្បតិ៍ អាកាសចរណ៍នេះ បានផ្អាកការហោះហើរប្រហែល៧០០ជើង ខណៈកាលពីថ្ងៃសុក្រ ផ្អាកប្រហែល៦០០ជើង ។ ក្រុមហ៊ុនអាកាសចរណ៍ Lufthansa ក៏បានថ្លែងសោកស្តាយចំពោះការរអាក់រអួលដល់អ្នកដំណើរដោយសារតែបាតុកម្មនោះ។
ក្រុមហ៊ុនអាកាសចរណ៍ក៏បានដាក់យន្តហោះផ្សេងមកជំនួសដើម្បីដឹកអ្នកដំណើរតាមតែអាចធ្វើទៅបាន ហើយរាល់អ្នកដំណើរដែលរងផលប៉ះពាល់ អាចកក់សំបុត្រយន្តហោះធ្វើដំណើរសារជាថ្មីរបស់ខ្លួនដោយមិនគិតថ្លៃ៕