ដំណើរទស្សនកិច្ចទៅកាន់ប្រទេស ឥណ្ឌារបស់នាយករដ្ឋមន្ដ្រីជប៉ុន ស៊ីនហ្សូ អាបេ ជាសញ្ញាវិជ្ជមានមួយក្នុងការ ពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់ តែប្រសើរឡើងថែមទៀតនិងដើម្បីជួយ រក្សាសន្ដិភាពស្ថិរភាពនៅក្នុងតំបន់ ។
ឥណ្ឌានិងចិន មានក្ដីព្រួយបារម្ភដូច គ្នាពេលដែលចិនកាន់តែអភិវឌ្ឍកម្លាំង យោធារបស់ខ្លួននិងបញ្ចេញឥទ្ធិពលកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អា មេរិកក៏បានជំរុញឱ្យប្រទេសទាំង២កាន់ តែជិតស្និទ្ធថែមទៀតលើគ្រប់វិស័យ ខណៈដែលឥណ្ឌាក៏ជាប្រទេសដៃគូរបស់អាមេរិកនៅលើទីផ្សារសព្វាវុធផងដែរ ។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រី ជប៉ុននាពេលនេះផ្ដោតសំខាន់លើវិស័យសេដ្ឋកិច្ច និងសន្ដិសុខ ដោយសារតែជប៉ុន និងឥណ្ឌាមានវិវាទជាមួយប្រទេសចិន ដូចគ្នាជុំវិញដែនអធិបតេយ្យភាពតាម ព្រំដែនគោក និងដែនទឹក ។
ប៉ុន្ដែកន្លងមកមេដឹកនាំចិននិងឥណ្ឌាក៏ធ្លាប់បានលើកឡើងថា ជម្លោះវិវាទ ដែនអធិបតេយ្យមិនមែនជាទង្វើរបស់ ប្រទេសមហាអំណាចនោះឡើយ ដូច្នេះ ឥណ្ឌានិងចិនចាំបាច់ត្រូវតែស្វែងរក ដំណោះស្រាយបញ្ចប់វិវាទតាមបណ្ដោយ ព្រំដែនដែលកើតឡើងជាច្រើនទសវត្សកន្លងមកនេះ ។
នៅក្នុងជំនួបពិភាក្សារវាងមន្ដ្រីសន្ដិសុខជាន់ខ្ពស់របស់ចិននឹងឥណ្ឌាកន្លងមកស្ដីអំពីបញ្ហាព្រំដែនលើកទី១៨ហើយ តែជាលើកដំបូងសម្រាប់រដ្ឋាភិបាលលោក ណារ៉េនដ្រា ម៉ូឌី។ ជំនួបប្រជុំនេះជាការ រៀបចំដែលប្រទេសមហាអំណាចក្នុង តំបន់ទាំង២សាកល្បងជំរុញស្ថានការណ៍ឱ្យបានប្រសើរឡើងមុននឹងឈានដល់ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ដ្រី ឥណ្ឌានៅប្រទេសចិននាខែឧសភាខាង មុខ ។
ដោយសារបញ្ហាព្រំដែន មហាយក្ស ចិននិងឥណ្ឌាធ្លាប់មានសង្គ្រាមបង្ហូរឈាម និងគ្នាមួយប្រាវកាលពីឆ្នាំ១៩៦២ ហើយ បញ្ហាព្រំដែននេះនៅមិនដោះស្រាយគ្នាចប់ទេ ប្រទេសជិតខាងទាំងពីរតែងតែ ចោទប្រកាន់គ្នាទៅវិញទៅមកអំពីសកម្ម ភាពរំលោភបំពានព្រំដែនក្នុងតំបន់ជាប់ជម្លោះ។ កាលពីឆ្នាំ២០១៥ ភាពតានតឹង តាមព្រំដែនបានកើនឡើងដល់កម្រិតកំពូល បន្ទាប់ពីទាហានចិនរាប់រយនាក់បានចូល ទៅតំបន់ហេម៉ាឡាយ៉ាដែលទាមទារដោយ ឥណ្ឌា។ ភាពតានតឹងយោធានៅតាម ព្រំដែនដែលបានបន្ទច់លោកស៊ី ជីនពីង ឱ្យមិននិយាយអំពីទំនាក់ទំនងការទូតរវាង ចិននឹងរដ្ឋាភិបាលថ្មីថ្មោងឥណ្ឌារបស់លោក ណារ៉េនដ្រា ម៉ូឌី នាឱកាសទស្សនកិច្ចនៅ ឥណ្ឌា ។
ការបញ្ចប់ជម្លោះព្រំដែនទើបអាច ធ្វើឱ្យប្រទេសទាំងពីរឆ្ពោះទៅរកការអភិវឌ្ឍឈានទៅមុខបានយ៉ាងរលូន។ ក្នុង បច្ចុប្បន្នកាលឥណ្ឌាក៏ដូចជាចិនដែរ ឱ្យអាទិ ភាពទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ម្ល៉ោះ ហើយឥណ្ឌាត្រូវការស្ថិរភាពនៅក្នុងតំបន់ និងត្រូវការបន្ធូរភាពតានតឹងនៅក្នុង ទំនាក់ទំនងជាមួយចិនដោយត្រូវទុកមួយឡែកសិនទំនាស់ព្រំដែន និងគំនុំគំកួនពី អតីតកាល ។
មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំទីក្រុងញូវ ដេលី(New Delhi) ថែមទាំងបានលួច សិក្សាទៅលើរបៀបគ្រប់គ្រងការអភិវឌ្ឍ របស់ថ្នាក់ដឹកនាំចិនទៀតផង។ ត្រង់នេះ ចំពោះឥណ្ឌាមហាយក្សចិនគឺជាគំរូមួយ ល្អផងនិងអាក្រក់ផង។ គឺជាគំរូល្អនៅលើ វិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចនិងជាគំរូល្អត្រង់ ថា ប្រទេសអាស៊ីដ៏ធំមួយនេះប៉ិនប្រសប់ ខ្លាំងណាស់ក្នុងការប្រែក្លាយជាកំពូល មហាអំណាចដោយប្រើពេលវេលាតែ ជាង៣០ឆ្នាំប៉ុណ្ណោះ។ ទន្ទឹមនេះសម្រាប់ ទីក្រុងញូវដេលី ចិនក៏ជាគំរូអាក្រក់ដែរ ដ្បិតប្រទេសនេះកាន់អំណាចផ្ដាច់ការ កុម្មុយនិស្ដដែលឥណ្ឌាក្នុងនាមជាប្រទេស ប្រជាធិបតេយ្យធំជាងគេនៅក្នុងលោកមិនអាចទទួលបានទេ។ ចិនជាគំរូអាក្រក់ ពីព្រោះជាមហាអំណាចនយោបាយនិង យោធាមួយដែលបណ្ដាប្រទេសអាស៊ីមួយ ចំនួនផ្ដើមវាយតម្លៃថា កាចអាងមាឌ និងវាតទីនិយម។ យ៉ាងណាក៏ដោយឥណ្ឌា ដែលជាមហាយក្សប្រជាធិបតេយ្យមិន ដូចចិនកុម្មុយនិស្ដ ហើយឥណ្ឌាដែលមាន ប្រជាជនច្រើនដូចស្រមោចមិនចាញ់ចិន ប៉ុន្មានទេ ក៏ចង់ក្លាយទៅជាមហាអំណាច តំបន់មួយដូចចិនដែរ។ ម្ល៉ោះហើយមហា យក្សអាស៊ីទាំងពីរចៀសមិនរួចពីប្រកួត ប្រជែងគ្នា។ ការប្រកួតប្រជែងគ្នានេះបាន ផ្ដើមឡើងនៅទសវត្សរ៍ទី៥០។ កាលនោះ នាយករដ្ឋមន្ដ្រីឥណ្ឌាលោកNehru និង នាយករដ្ឋមន្ដ្រីចិនលោក ជូ អេនឡាយ (Chou En Lai) ដណ្ដើមគ្នាធ្វើ
ជាអ្នកដឹក នាំតតិយលោកនៅក្នុងក្របខ័ណ្ឌនៃបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធ។ ដោយ ឡែកនៅសម័យទសវត្សរ៍ទី៥០ដដែល នោះ អគ្គមគ្គុទេសក៍ចិន ម៉ៅ សេទុង មិន សប្បាយចិត្ដសោះឡើយនៅចំពោះមុខ ឥទ្ធិពលខ្លាំងពេករបស់ឥណ្ឌាទៅលើនេប៉ាល់ និងប៊ូតង់។ ម៉ៅ សេទុង មិនសប្បាយចិត្ដ សោះឡើយ ពីព្រោះឥណ្ឌាបានផ្ដល់សិទ្ធិ ជ្រកកោននយោបាយឱ្យប្រមុខពុទ្ធសាសនាទីបេ ដាឡៃ ឡាម៉ា(Dalai Lama)។ រីឯឥណ្ឌាវិញអន់ចិត្ដ ពីព្រោះចិនបាន លេបយកទីបេ ពីព្រោះចិនបានឈ្លាន ពានយកតំបន់Aksai Chin នៅប៉ែក ឦសាននៃCachemire ។ ភាពរកាំរកូស ទាំងអស់នេះបានបង្កឱ្យមានសង្គ្រាមរវាង ប្រទេសទាំងពីរនៅឆ្នាំ១៩៦២។ សង្គ្រាម នេះបានបំពុលទំនាក់ទំនងរវាងចិននឹង ឥណ្ឌាអស់ជាច្រើនឆ្នាំនិងធ្វើឱ្យប្រទេសទាំង ពីរលែងទុកចិត្ដគ្នារហូតមកទល់សព្វថ្ងៃ។ សង្គ្រាមនៅឆ្នាំ១៩៦២ ក៏បានញ៉ាំងឱ្យ ចិនមានគំនិតឡោមព័ទ្ធឥណ្ឌាដែរ។ នៅក្នុងន័យនេះចិនបានយកចិត្ដបង់ក្លាដែស ស្រីលង្កា និងភូមាបានផ្ដល់ជំនួយយោធា និងសេដ្ឋកិច្ចដល់បណ្ដាប្រទេសទាំងនេះ។
ដូចគ្នាអ៊ីចឹងដែរ នៅក្នុងសង្គ្រាមរវាង ឥណ្ឌានឹងប៉ាគីស្ថានលើកទីមួយនៅឆ្នាំ ១៩៦២ និងលើកទីពីរនៅឆ្នាំ១៩៧១ ចិន កាន់ជើងនិងជួយប៉ាគីស្ថាន។ គំនាបនិង នយោបាយឡោមព័ទ្ធបែបនេះរបស់ចិន បានបង្ខំឱ្យថ្នាក់ដឹកនាំឥណ្ឌាចាយថវិកា ជាតិទៅលើតែវិស័យយោធាដោយមិនសូវបានគិតគូរដល់ការអភិវឌ្ឍប្រទេសអស់រយៈពេលជាច្រើនឆ្នាំ ៕