ប្រធាន អនុប្រធានមុខព្រួញ៣ខេត្តផ្សព្វផ្សាយសារាចរលេខ ១១សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីការចាត់វិធានការថែរក្សាទឹកទុក របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការ និងលោក ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ និងជាប្រធាន អនុប្រធានមុខព្រួញខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដោយមានការចូលរួមពីលោក ចេង ប៊ុណ្ណរ៉ា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក យា វឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានរៀបចំធ្វើការផ្សព្វផ្សាយសារាចរលេខ ១១សរណន ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីការចាត់វិធានការថែរក្សាទឹកទុក របស់រាជរដ្ឋាភិបាលកម្ពុជា។

ការប្រជុំផ្សព្វផ្សាយមានការចូលរួមពីសមាជិក សមាជិកាប្រមាណ ១៤០ នាក់ក្នុងនោះរួមមាន ៖
-មន្រ្តីថ្នាក់ក្រសួងចំនួន ១១នាក់
-មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចំនួន ១៤នាក់
-មន្រ្តីថ្នាក់ខេត្ត និងមន្ទីរពាក់ព័ន្ធចំណុះខេត្ត ចំនួន ១៥នាក់
-អភិបាលស្រុក-ក្រុង ចំនួន ០៧នាក់
-មន្រ្តីឃុំ-សង្កាត់ ចំនួន ៦៤នាក់ និង
-មន្ត្រីថ្នាក់ស្រុក និងសហគមន៍ ចំនួន ២៩នាក់។

ក្នុងនោះដែរ លោករដ្ឋលេខាធិការបានពន្យល់ពីមូលហេតុដែលបណ្តាលឲ្យប្រទេសកម្ពុជា ក៏ដូចជាតំបន់ស្ថិតនៅទន្លេមេគង្គក្រោមអាចប្រឈមនឹងបញ្ហាទឹក ក៏ព្រោះតែប្រទេសកម្ពុជាទទួលរងបាតុភូតអែលនីណូ (El Nino) ដែលបង្កឲ្យមានអាកាសធាតុក្តៅហួតហែង។

ដើម្បីឆ្លើយតបបញ្ហានេះ លោករដ្ឋលេខាធិការបានផ្តល់អនុសាសន៍មួយចំនួនលើវិធានការត្រៀមបង្ការក្នុងការថែរក្សាទឹក និងសន្សំសំចៃទឹក:
១.មិនត្រូវប្រើប្រាស់ខ្ជះខ្ជាយឬបូមបាចប្រភពទឹកដើម្បីចាប់ត្រី
២.ស្រែប្រាំងគឺធ្វើបានតែមួយដងគត់ និងត្រូវមានការទទួលខុសត្រូវខ្ពស់
៣.ត្រៀមអន្តរាគមន៍សង្រ្គោះស្រូវចុងរដូវ
៤.មានវិធានការស្វែងរកប្រភពទឹកចេញ ក៏ដូចជាទឹកក្រោមដីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំរួមផ្សំដែលប្រើទឹកតិច
៥.ត្រៀមវិធានការបែងចែកទឹក ក៏ដូចជាការថែរក្សាប្រភពទឹកសម្រាប់ស្រោចស្រពដំណាំរួមផ្សំ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print