សមាជិករដ្ឋសភា២រូប នាំយកអំណោយសប្បុរសធម៌ចែកជូន​​សិស្សានុសិស្ស នៅសាលាបឋមសិក្សាហ៊ុន​ សែន​ព្រៃ សុវណ្ណ​ ភូមិព្រៃស្វា​ ឃុំជ្រែភ្នំ​ ​ ខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង៖ លោកស្រី ម៉ាណ ណាវី តំណាងរាស្ត្រភ្នំពេញ និងជាតំណាងលោកអូស្មាន ហាស្សាន់ និងលោក ជៀម​ ប៉េអា​ តំណាង​រាស្ត្រ​ខេត្តព្រៃវែង​ បានចូលរួមជាអធិបតីសាកសួរសុខ ទុក្ខសិស្សានុសិស្សចំនួន​២៣៥ នាក់នៅ សាលាបឋមសិក្សារ ហ៊ុន​ សែន​ ព្រៃសុវណ្ណ​ ភូមិព្រៃស្វា​ ឃុំជ្រែភ្នំ​ ​ស្រុក​សុី​ធរ​កណ្តាល​ ខេត្តព្រៃវែង កាលពីថ្ងៃព្រហស្បតិ៏ ២កើត ខែមិគសិរ ឆ្នាំកុរឯកស័កព.ស ២៥៦៣ត្រូវនិងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

នៅក្នុងមតិសំណេះសំណាល នេះ លោកជៀម ប៉េអា បានមានប្រសាសន៍ទៅកាន់សិស្សានុសិស្សទាំងអស់ថា សូមក្មួយៗខិតខំសិក្សារៀនសូត្រឲ្យបានច្រើន និងត្រូវធ្វើជាសិស្សល្អ មិត្តល្អ កូនល្អនៅក្នុងសង្គម ហើយត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

នៅក្នុងឱកាសនោះ តំណាងរាស្ត្រទាំ ងពីររូបក៏បាននាំយកអំណោយសប្បុរសធម៏ជាសម្ភារៈ និងថវិកាជួយឧបត្ថម្ភដល់សិស្សទាំង ២៣៥ នាក់ ម្នាក់ៗទទួលបាន សៀវភៅ​ ៤ក្បាលប៊ិច​ ២​ ដេីម​ ថវិកា ២០០០ រៀល លោកគ្រូ​អ្នកគ្រូ៧នាក់ម្នាក់ ទទួលបាន សៀវភៅ​គ្រូ១ក្បាលនិងថវិកា ២០០០០ រៀល នឹងឧបត្ថម្ភផ្នែកអនាម័យ ៥០០,០០០ រៀល សរុបទាំងថវិកានិងសម្ភារៈ គិតជាទឹកប្រាក់មានចំនួន ២៨៣,២០០ រៀល។

ឆ្លៀតក្នុងឱកាសនោះផងដែរ អ្នកតំណាងរាស្ត្រទាំងពីររូប បានអញ្ជើញ​សាកសួរសុខទុក្ខកុមារី ហាត ថាវី អាយុ ១០ ឆ្នាំ ជាសិស្ស​ថ្នាក់ទី៤ នៅសាលាបឋមសិក្សាហ៊ុន សែន ព្រៃសុវណ្ណ ដែលកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​សុី​ធរ​កណ្តាល​ ឃុំជ្រែសណ្ដែក​ សុក្រ​សុី​ធរ​កណ្តាល​ ខេត្ត​ព្រៃវែង​​ ដែលរងគ្រោះដោយសារ​រលាក​ភ្លេីង​ ​និងបាន​ឧបត្ថម្ភថវិកា​ចំនួន​ ៣០០, ០០០ រៀល សៀវភៅ​៥ ក្បាល នឹង​បានឧបត្ថម្ភដល់កុមារចំនួន៨នាក់​ផ្សេងទៀ តដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​សុី​ធរ​កណ្តាល​ដែរ ដោយក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​៥០,០០០ រៀល សរុបទាំងថវិកា និងសម្ភារៈ មានចំនួន៣, ០៣២, ០០០ រៀល៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print