ខេត្តព្រៃវែង៖ លោកស្រី ម៉ាណ ណាវី តំណាងរាស្ត្រភ្នំពេញ និងជាតំណាងលោកអូស្មាន ហាស្សាន់ និងលោក ជៀម ប៉េអា តំណាងរាស្ត្រខេត្តព្រៃវែង បានចូលរួមជាអធិបតីសាកសួរសុខ ទុក្ខសិស្សានុសិស្សចំនួន២៣៥ នាក់នៅ សាលាបឋមសិក្សារ ហ៊ុន សែន ព្រៃសុវណ្ណ ភូមិព្រៃស្វា ឃុំជ្រែភ្នំ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង កាលពីថ្ងៃព្រហស្បតិ៏ ២កើត ខែមិគសិរ ឆ្នាំកុរឯកស័កព.ស ២៥៦៣ត្រូវនិងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
នៅក្នុងមតិសំណេះសំណាល នេះ លោកជៀម ប៉េអា បានមានប្រសាសន៍ទៅកាន់សិស្សានុសិស្សទាំងអស់ថា សូមក្មួយៗខិតខំសិក្សារៀនសូត្រឲ្យបានច្រើន និងត្រូវធ្វើជាសិស្សល្អ មិត្តល្អ កូនល្អនៅក្នុងសង្គម ហើយត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
នៅក្នុងឱកាសនោះ តំណាងរាស្ត្រទាំ ងពីររូបក៏បាននាំយកអំណោយសប្បុរសធម៏ជាសម្ភារៈ និងថវិកាជួយឧបត្ថម្ភដល់សិស្សទាំង ២៣៥ នាក់ ម្នាក់ៗទទួលបាន សៀវភៅ ៤ក្បាលប៊ិច ២ ដេីម ថវិកា ២០០០ រៀល លោកគ្រូអ្នកគ្រូ៧នាក់ម្នាក់ ទទួលបាន សៀវភៅគ្រូ១ក្បាលនិងថវិកា ២០០០០ រៀល នឹងឧបត្ថម្ភផ្នែកអនាម័យ ៥០០,០០០ រៀល សរុបទាំងថវិកានិងសម្ភារៈ គិតជាទឹកប្រាក់មានចំនួន ២៨៣,២០០ រៀល។
ឆ្លៀតក្នុងឱកាសនោះផងដែរ អ្នកតំណាងរាស្ត្រទាំងពីររូប បានអញ្ជើញសាកសួរសុខទុក្ខកុមារី ហាត ថាវី អាយុ ១០ ឆ្នាំ ជាសិស្សថ្នាក់ទី៤ នៅសាលាបឋមសិក្សាហ៊ុន សែន ព្រៃសុវណ្ណ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសុីធរកណ្តាល ឃុំជ្រែសណ្ដែក សុក្រសុីធរកណ្តាល ខេត្តព្រៃវែង ដែលរងគ្រោះដោយសាររលាកភ្លេីង និងបានឧបត្ថម្ភថវិកាចំនួន ៣០០, ០០០ រៀល សៀវភៅ៥ ក្បាល នឹងបានឧបត្ថម្ភដល់កុមារចំនួន៨នាក់ផ្សេងទៀ តដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសុីធរកណ្តាលដែរ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០ រៀល សរុបទាំងថវិកា និងសម្ភារៈ មានចំនួន៣, ០៣២, ០០០ រៀល៕ ដោយ៖ សំរិត