ភ្នំពេញ៖នៅថ្ងៃទី១ ខែធ្នូ នេះ ក្រសួងធនធានទឹកនិងឧតុនិយម បង្ហាញថា អាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ដោយសារឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឥសានខ្លាំង បាននិងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើកម្ពុជា ។
យោងតាមសេចក្តីជូនដំណឹង , ក្រសួងធនធានទឹក សូមអោយបងប្អូនប្រជាពលរដ្ឋ ជាពិសេស វីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រជួរភ្នំដងរ៉ែក និង តំបន់ខ្ពង់រាបឥសាន សូមមេត្តាប្រុងប្រយ័ត្ន បង្ការ និង ថែរក្សាសុខភាពពីអាកាសធាតុចុះត្រជាក់នេះ ៕
...