កុំភ្លេចអាវរងារបងប្អូន ខណៈចុះត្រជាក់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី ៥-៩ ខែធ្នូ ឆ្នាំ ២០១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ បណ្តារាជធានី ខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា ចុះត្រជាក់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី ៥-៩ ខែធ្នូ ឆ្នាំ ២០១៩។ នេះបើតាមការបញ្ជាក់អោយដឹងពីក្រសួងធនធានទឹក និងឧតុនិយម តាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ។
ក្រសួងធនធានទឹក និងឧតុនិយម បានបន្តថា៖ បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានលើស្ថានភាពអាកាសធាតុជាប្រចាំ ទាំងក្នុងតំបន់និងដោយឡែកសម្រាប់កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម ក៏សូមជម្រាបជូនដំណឹងដល់
សាធារណជនឲ្យបានជ្រាបថា ដោយសារឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឦសានខ្លាំង បាន និងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើកម្ពុជា ។
ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឲ្យបណ្តារាជធានី ខេត្តមួយចំនួន ក្នុងព្រះរាជា
ណាចក្រកម្ពុជា ចុះត្រជាក់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី ៥-៩ ខែធ្នូ ឆ្នាំ ២០១៩ ក្នុងនោះមាន ៖ ១- ខេត្តឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាព អប្បបរមា មានពី ១៦-១៨១C និងសីតុណ្ហភាពអតិបរមា មានពី ២៥-២៧១c
២- ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមា មានពី ១៨-២០°C និងសីតុណ្ហភាពអតិបរមា មានពី ២៦-២៨°C ។
៣- រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និង
ខេត្តស្វាយរៀង សីតុណ្ហភាពអប្បបរមាមានពី ២១-២៣១c និងសីតុណ្ហភាពអតិបរមា
មានពី ២៦-២៨°c ។
៤- ខេត្តតាកែវ កែប កំពត និងខេត្តព្រះសីហនុសីតុណ្ហភាពអប្បបរមាមានពី ២២
-២៤°Cនិងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩១c ។

យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេស វីរៈកងទ័ពដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន សូមមេត្តាប្រុងប្រយ័ត្ន បង្ការ និងថែរក្សាសុខភាពពីធាតុអាកាសចុះ
ត្រជាក់នេះ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print