ពលរដ្ឋជិត២ពាន់នាក់ បាតុកម្មបណ្តេញចៅអធិការវត្តគោកបញ្ជាន់ ចេញពីវត្ត ទាំងព្រឹកព្រលឹម

ចែករំលែក៖

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១ ខែធ្នូ នេះ ប្រជាពលរដ្ឋចំណុះជើងវត្ត គោកបញ្ជាន់ ខណ្ឌពោធិ៍សែនជ័យ ជិត២ពាន់នាក់ ធ្វើបាតុកម្មទ្រង់ទ្រាយធំ ទាមទារបណ្តេញព្រះតេជគុណ សេង ថង ព្រះចៅអធិការវត្តគោកបញ្ជាន់ ចេញពីវត្ត ។

ប្រជាពលរដ្ឋ អះអាងនៅពេលតវ៉ា ថា ត្រូវតែបណ្តេញព្រះតេជគុណ សេង ថង ចេញពីវត្តទាមទារអោយបិទវត្តរហូតដល់ពេលសម្តេចសង្ឃ ចាត់អោយមានចៅអធិការវត្តថ្មី ។

មូលហេតុនៃបាតុកម្មនេះ ត្រូវបានប្រជាពលរដ្ឋ ថ្លែងថា ព្រះគ្រូចៅអធិការវត្ត បានលក់ដីរួមវត្ត៣កន្លែង ជាពិសេសគឺលក់ផ្លូវរួម ដែលក្រោយមកឈ្មួញបានធ្វើរបងឈប់អោយពួកគាត់ឆ្លងកាត់ និង បណ្តោយអោយក្រុមប្រើប្រាស់គ្រឿងញៀន អុកឡុកពេញភូមិ ។

ទោះបីយ៉ាងណា ព្រះតេជគុណ សេង ថង ព្រះចៅអធិការវត្តគោកបញ្ជាន់ ធ្លាប់បដិសេធ ថា មិនបានប្រព្រឹត្តដូចការចោទប្រកាន់ នោះទេ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print