ខេត្តកំពង់ស្ពឺ ៖ យុវវ័យច្រេីននាក់បាននាំខ្លួនយកទៅធ្វើតេស្តទឹកនោម ដើម្បីស្វែងរកសារធាតុញៀន បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះបង្ក្រាបក្លឹបកម្សាន្តរាត្រីមួយកន្លែងយីហោ «ម៉ាស្ទ័រក្លឹប» ដែលមានទីតាំងស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានអោយដឹងថា បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបក្លឹបម៉ាស្ទ័រក្លឹប» ហេីយបានឃាត់ មនុស្សចំនួន ១៦៤នាក់ ភាគច្រើនគឺជាយុវជន និងនាំយកទៅធ្វើតេស្តទឹកនោម ដើម្បីស្វែងរកសារធាតុញៀន។
មន្ត្រីបន្តថា ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោងជាង១រំលងអាធ្រាត្រចូលរួមដោយកម្លាំងនគរបាលការិយា ល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលការិយាល័យអន្ដរាគមន៍ និងកម្លាំងនគរបាលអធិការដ្ឋានក្រុងច្បារមន និងមានការសម្របសម្រួលពីតំណាងអយ្យការ។
ជាលទ្ធផលឃាត់មនុស្សចំនួន ១៦៤នាក់ (ស្រី ៦២នាក់) យកទៅធ្វើតេស្តទឹកនោម ហើយរកឃើញថាមានផ្ទុកសារសារធាតុញៀនចំនួន ៣០នាក់ (ស្រី៧នាក់)ដែលត្រូវចាត់វិធានការតាមនីតិបន្តទៀត ៕ ដោយ ៖ ជាយក្រុង