ខេត្តរតនគិរី៖
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋានស្រុកបរកែវធ្វើការឃាត់ខ្លួនពីបទករណីហឹង្សាមានស្ថានទម្ងន់(ចាក់និងប្រលៀកជៀជ័រកៅស៊ូ)ទៅលើជនរងគ្រោះគូរទំនាស់រងគ្រោះធ្ងន់ធ្ងរ។
ការឃាត់ខ្លួននេះសមត្ថកិច្ចបានធ្វើឡើងភ្លាមៗបន្ទាប់ពីមានទំនាស់និងអំពើហឹង្សារនោះកើតឡើងនាវេលាម៉ោង១៥.និង៤៦នាទីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចចំការកៅស៊ូស្ថិតក្នុងភូមិទុយឃុំទីងចាក់ស្រុកបរកែវខេត្តរតនគិរី ។
ប្រភពពសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលប្រើហឹង្សារនិងឃាត់ខ្លួនបានឈ្មោះ ភួន ស៊ុយ ភេទប្រុស អាយុ ៣៨ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករជៀ ជ័រកៅស៊ូ។
ឯជនរងគ្រោះឈ្មោះ រស់ សុផល (ហៅហើម) ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរជាកម្មករជៀជ័រកៅស៊ូដូចគ្នា។
ហើយរងរបួសខ្នងខាងឆ្វេងនិងភ្លៅខាងឆ្វេងយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗដែរនៅមន្ទីរពេទ្យបង្អែកខេត្ត។
អ្នកទាំងពីររស់នៅភូមិឃុំកន្លែងកើតហេតុខាងលើគឺផ្តើមឡើងពីការមានទំនាស់ពាក្យសំដីនិងគ្នាពីរឿងផឹកសុីទើបបណ្ដាលឱ្យកើតជាអំពើហឹង្សានោះឡើងតែម្តង។
ក្នុងពេលធ្វើការចុះឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានដកហូតប្រលៀកជៀជ័រកៅស៊ូចំនួនមួយទៀតផង។
ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន៍នៅអធិការដ្ឋានស្រុកបរកែវ
ដើម្បីបំពេញបែបបទបញ្ជូនខ្លួននិងវត្ថុតាងទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធីផងដែរ។ ដោយ ជីវ័ន្ត
...