លែងបារម្ភ បញ្ហាលិចទឹកនៅតំបន់QMI ខណៈអាជ្ញាធររៀបដាក់ប្រព័ន្ធលូប្រវែង៧៥០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ​៖​ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃព្រីងខាងជេីង១​ ភូមិព្រៃទា១​ និងព្រៃទា២​ នៃសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ កំពុងសប្បាយចិត្តលែងព្រួយបារម្មណ៍និងសាទរចំពោះអាជ្ញាធរ​ ដែលបានកាយប្រឡាយដាក់ជាប្រព័ន្ធលូប្រវែង៧៥០ម៉ែត្រដេីម្បីបញ្ចៀសនូវគ្រោះទឹកជំនន់។

លោកសុទ្ធ​ សុជាតិ​ ចៅសង្កាត់រង​ ចោមចៅទី៣បានប្រាប់​ ភ្នាក់ងារការសែតនគរវត្តនៅព្រឹកថ្ងៃទី៤ខែធ្នូ​ឆ្នាំ២០១៩​ នេះឲ្យបានដឹងថា​ កន្លងមកនៅតំនប់រោងចក្រQMI និងមហាវិថីសហព័ន្ធរុស្ស៊ី​ តែងតែជួបនូវគ្រោះទឹកលិចនារដូវស្សា​ ពិបាក់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅនិងការធ្វេីដំណេីរទៀតផង។ ដោយសារមេីល ឃេីញទុក្ខលំបាក់បែបនេះអាជ្ញាធរក៏បានស្នេីរដល់សាលារាជធានីភ្នំពេញដេីម្បីដាក់ជាប្រព័ន្ធលូបញ្ចៀសនូវគ្រោះទឹកជំនន់ងាយស្រួលដល់ការរស់នៅដល់ប្រជាពលរដ្ឋ។

លោកបានបន្តថា​ ការស្ថាបនាប្រព័ន្ធលូខាងលេីនោះមានមុខកាត់១,៥០ម៉ែត្រនិងបណ្តោយ៧៥០ម៉ែត្រ​ ដោយឆ្លងកាត់៣ភូមិ​ គឺ​ ភូមិព្រៃព្រីងខាងជេីង១​ ភូមិព្រៃទា១​ និងព្រៃទា២​ នៃសង្កាត់ចោមចៅទី៣​ រហូតមកដល់ពេលនេះស្ថាបនាបាន៦០គាគរយហេីយ។

លោកបានបន្តទៀតថា​ ក្រោយពីស្ថា​បនាប្រព័ន្ធលូរួចរាល់​ និងមានគម្រោងធ្វេីជាផ្លូវបេតុងថែមទៀតផង៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print