ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃព្រីងខាងជេីង១ ភូមិព្រៃទា១ និងព្រៃទា២ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កំពុងសប្បាយចិត្តលែងព្រួយបារម្មណ៍និងសាទរចំពោះអាជ្ញាធរ ដែលបានកាយប្រឡាយដាក់ជាប្រព័ន្ធលូប្រវែង៧៥០ម៉ែត្រដេីម្បីបញ្ចៀសនូវគ្រោះទឹកជំនន់។
លោកសុទ្ធ សុជាតិ ចៅសង្កាត់រង ចោមចៅទី៣បានប្រាប់ ភ្នាក់ងារការសែតនគរវត្តនៅព្រឹកថ្ងៃទី៤ខែធ្នូឆ្នាំ២០១៩ នេះឲ្យបានដឹងថា កន្លងមកនៅតំនប់រោងចក្រQMI និងមហាវិថីសហព័ន្ធរុស្ស៊ី តែងតែជួបនូវគ្រោះទឹកលិចនារដូវស្សា ពិបាក់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅនិងការធ្វេីដំណេីរទៀតផង។ ដោយសារមេីល ឃេីញទុក្ខលំបាក់បែបនេះអាជ្ញាធរក៏បានស្នេីរដល់សាលារាជធានីភ្នំពេញដេីម្បីដាក់ជាប្រព័ន្ធលូបញ្ចៀសនូវគ្រោះទឹកជំនន់ងាយស្រួលដល់ការរស់នៅដល់ប្រជាពលរដ្ឋ។
លោកបានបន្តថា ការស្ថាបនាប្រព័ន្ធលូខាងលេីនោះមានមុខកាត់១,៥០ម៉ែត្រនិងបណ្តោយ៧៥០ម៉ែត្រ ដោយឆ្លងកាត់៣ភូមិ គឺ ភូមិព្រៃព្រីងខាងជេីង១ ភូមិព្រៃទា១ និងព្រៃទា២ នៃសង្កាត់ចោមចៅទី៣ រហូតមកដល់ពេលនេះស្ថាបនាបាន៦០គាគរយហេីយ។
លោកបានបន្តទៀតថា ក្រោយពីស្ថាបនាប្រព័ន្ធលូរួចរាល់ និងមានគម្រោងធ្វេីជាផ្លូវបេតុងថែមទៀតផង៕សុខាសែនជ័យ