លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញជាអធិបតីបិទកិច្ចប្រជុំបូកសរុបវាយតម្លៃ និងលើកទិសដៅការងារវិស័យធនធានទឹក និងឧតុនិយម

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបិទកិច្ចប្រជុំបូកសរុបវាយតម្លៃ និងលើកទិសដៅការងារវិស័យធនធានទឹក និងឧតុនិយម បន្ទាប់ពីបានប្រព្រឹត្តទៅរយៈពេល ០២ ថ្ងៃ នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៩ នៅសាលប្រជុំរំដួល ទីស្តីការក្រសួងក្រោមអធិបតីភាពលោកលឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង បណ្តានាយកដ្ឋានចំណុះ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមទាំង ២៥ រាជធានី-ខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ។

កិច្ចប្រជុំរយៈពេល ០២ ថ្ងៃនេះ មានការឡើងធ្វើបទបង្ហាញពីប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី ខេត្តទាំង ២៥ និងការឡើងបញ្ជាក់បន្ថែមរបស់ថ្នាក់ដឹកនាំក្រសួងដែលទទួលមុខព្រួញ អំពីពេលវេលា បរិមាណទឹកភ្លៀង និងទឹកទន្លេ ដោយធ្វើការប្រៀបធៀបឆ្នាំចាស់ និងមធ្យមភាគច្រើនឆ្នាំ, ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ ២០១៩, ការងារបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០១៩-២០២០, ទិសដៅការងារនៅពេលខាងមុខ និងបញ្ហាប្រឈមផ្សេងៗទៀតដែលបាន និងកំពុងកើតមានឡើង ។ ក្នុងនោះក៏ មានការឡើងធ្វើបទបង្ហាញពីលោកសាស្រ្តាចារ្យ ដែលជាប្រធានក្រុមផលិតបញ្ជីសារពើភ័ណ្ឌធារាសាស្រ្ត និងផែនទី ស្តីពីជំនន់ និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវ ពាក់ព័ន្ធនឹងវិស័យធនធានទឹកជារួមក្នុងតំបន់ ផងដែរ ។

លោករដ្ឋមន្រ្តី លឹម គានហោ មានប្រសាសន៍ថា ឆ្លងកាត់ការប្រជុំបូកសរុប វាយតម្លៃ នេះ បានបង្ហាញ ឲ្យឃើញ នូវស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមទាំងអស់ ដែលបានចូលរួមចំណែកក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម រហូតសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើន ដែលនេះជាស្នាដៃរួម និងជាមោទនភាពរបស់យើងទាំងអស់គ្នា ។
ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត ក៏ដូចជាការគ្រប់គ្រងធនធានទឹក ឲ្យមានប្រសិទ្ធភាព និងនិរន្តភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃអាកាសធាតុ ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានផ្តល់នូវអនុសាសន៍ និងទិសដៅការងារ មួយចំនួនដូចខាងក្រោម ៖

១- ខិតខំយកចិត្តទុកដាក់បន្ថែមទៀតដោយស្មារតីទទួលខុសត្រូវខ្ពស់ បម្រើឲ្យការដាំដុះដល់ការងារបង្កបង្កើនផលស្រូវរដូវវស្សាចុងដៃ និងស្រូវប្រាំង ២០១៩-២០២០ ។
២- ខិតខំបន្តទៀត ដើម្បីឈានទៅសម្រេចជោគជ័យ ក្នុងការធ្វើទំនើបកម្មលើការគ្រប់គ្រងធនធានទឹក និងតាមដាន ឆ្នៃប្រឌិតឲ្យបានទាន់ពេលទៅនឹងការវិវត្តនៃអាកាសធាតុ ។
៣- ខិតខំប្តេជ្ញាលុបបំបាត់ឲ្យបានជាអតិបរិមា នូវបណ្តាចំណុចអវិជ្ជមានដែលធ្លាប់កើតមាន ដូចជា ៖ ការធ្វេសប្រហែសក្នុងការតាមដានសភាពការណ៍, ការចាត់ចែងនៅមានការយឺតយ៉ាវ ក៍ដូចជាការគ្រប់គ្រងលើផ្នែករដ្ឋបាល និងហិរញ្ញវត្តុ ។
៤- តាមដាន និងមានការកត់ត្រាច្បាស់លាស់នូវគ្រប់សមិទ្ធផលដែលសម្រេចបាន បង្កើតឡើងនូវការស៊ីសង្វាក់គ្នារវាងថ្នាក់ក្រសួង និងមន្ទីរ ។
៥- បន្តយកចិត្តទុកដាក់បន្ថែមទៀត សំខាន់លើបញ្ហាសាមគ្គីភាព, ការតម្លើងកាំមន្ត្រីរាជការ និងការលើកសរសើរ ។ល។
៦- បញ្ហាប្រព័ន្ធទំនាក់ទំនង នៅតែជាអាទិភាពក្នុងការផ្តល់ព័ត៌មានការងារ, ប្រព័ន្ធទំនាក់ទំនងសង្គម។ល។

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print