ភ្នំពេញ៖ តើកូនស្រី-ប្រុសមានប៉ុន្មាននាក់ទៀត នៅកម្ពុជាដែល ភ្លេចអ្នកមានគុណ ហ៊ានដល់ចំណាយទឹកលុយកាត់ផ្តាច់មនោសញ្ចេតនា រវាងម្តាយនិងកូន ហើយកូនជាអ្នកបង្កើតរឿងដ៏អកត្តញ្ញូបែបនេះ។ មើលចុះគូដណ្តឹង(កូនប្រសារប្រុស) រៀនចេះដឹងរហូតជាមេធាវី មើលងាយម្តាយក្មេកហុចលុយអោយ ១មុឺនដុល្លារ ខណៈគាត់ជាម្តាយខំធ្វើដំណើរចំងាយដីរាប់រយគីឡូម៉ែត្រមកសួរនាំ កូនស្រី និងកូនប្រសារប្រុសរឿងថ្ងៃរៀបការនោះ។
ពិតជាអាសូណាស់ អាណិតស្ត្រីជាម្តាយ គាត់ខំធ្វើដំណើរ ពីខេត្តកោះកុង ដើម្បីសួរនាំ កូនស្រី និងកូនប្រសារប្រុស រឿងរៀបការ ត្រូវកូន ហុច១លុយម៉ឺនដុល្លារ ថាឈប់ឲ្យម៉ែមកទៀត គឺប្រៀបបាននឹងយកដុំថ្មដ៏ធំក្តៅដាក់ចំពីលើដើមទ្រូងម្តាយអីចឹង។
ករណីរឿងរ៉ាវដែលហួសចិត្តនឹកស្មានមិនដល់ ដែលស្ដ្រីជាម្ដាយខំស្កាត់ពីខេត្តកោះកុងមកដល់ភ្នំពេញដើម្បីជួបកូនស្រីរបស់ខ្លួនដែលគាត់អះអាងថាកូនគាត់ស្អាតចិញ្ចឹមថែរក្សាមិនអោយស្រមោចវារលើ ក្រោយពីភ្ជាប់ពាក្យជាមួយបុរស ជាមេធាវីម្នាក់អស់រយៈពេល៣ឆ្នាំមកហើយគេបាននាំគ្នាមករស់នៅភ្នំពេញយ៉ាងសុខសាន្ដមិនទាន់រៀបការផងតែគេបានចុះអេតាស៊ីវិលរួចហើយ ។ ប៉ុន្តែឪពុកម្ដាយនិងបងប្អូនចង់ឲ្យមានពិធីរៀបការតាមប្រពៃណី កុំឲ្យអ្នកស្រុកអ្នកភូមពេបជ្រាយបូចមាត់បត់ដុំដៃ តែមិននឹកស្មានថាពេលមកដល់ជួបមុខកូនទាំងពីរគេឲ្យលុយមួយ១ម៉ឺនដុល្លាដើម្បីកុំឲ្យគាត់មករកកូនទៀត បើសិនជាដូចការអះអាងនេះមែនតើម្ដាយណាទទួលបានទៅ គាត់ ខំបង្កើតកូនមកឈាមទាំងថ្លុកបែរជាយកលុយ១ម៉ឺនដុល្លាមកទិញទឹកចិត្តគាត់ឲ្យផ្ដាច់ការទាក់ទងបែបនេះទៅវិញនោះ ។
ហេតុការណ៍នេះបង្កអោយមានភ្ញាក់ផ្អើល ដល់សមត្ថកិច្ច កាលពីវេលា ម៉ោង៩ និង១០នាទីយប់ថ្ងៃ ទី ៣ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងបុរីធូលន ស្ថិតក្នុងភូមិ ព្រៃ ព្រីងខាងត្បូង១ សង្កាត់ចោម ចៅទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។ ស្ត្រីជាម្តាយ ឈ្មោះ នាង ពៅ អាយុ៥០ ឆ្នាំ គាត់បាននិយាយទាំងហួសចិត្តថា រូបគាត់រស់នៅ ខេត្តកោះកុង ចំណែកកូនស្រីមានឈ្មោះអ៊ុក ស្រីម៉ា អាយុ ២០ឆ្នាំ មុខរបរ ជាអ្នកលក់ឡេ រស់នៅជាមួយប្តី ឈ្មោះឃាង ឆាយអៀង មុខរបរជាមេធាវី ។
តាមប្រភពព័ត៌មាន ពីស្ត្រីជាម្តាយឲ្យដឹងថា ៖កូនស្រីរបស់គាត់បានភ្ជាប់ពាក្យតាំងពី ឆ្នាំ ២០១៧ មកម្ល៉េះ ដោយកូនប្រសារបស់ គាត់ បានសន្យាថា នឹងរៀបការនៅឆ្នាំ ២០២០ ។ ស្ត្រីជាម្តាយបានអះអាងថា៖ ពេលដែល ភ្ជាប់ពាក្យនោះ កូនស្រីរបស់គាត់មាន អាយុ ទើបតែ១៧ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែកូនប្រសារ ប្រុសបាននាំកូនគាត់ទៅចុះ អេតាស៊ីវិល និង បានសុំកូនស្រីរបស់គាត់ទៅរស់នៅ ជាមួយ ដើម្បីរកស៊ីមួយរយៈពេលសិន ។ បន្ទាប់ពី មករស់នៅ ជាមួយប្តីរហូត មកកូនស្រីគាត់ ហាក់ដូចជា បានផ្តាច់ទំនាក់ទំនង រវាងកូន និងម្តាយ ពេលទាក់ទងតាមទូរស័ព្ទជួន លើកជួនមិនលើក ។
ប្រភពដដែលបានបន្តទៀតថា៖ បន្ទាប់ ពី ភ្ជាប់ពាក្យ មក មានរយះពេលជិត៣ ឆ្នាំមក ហើយ និងជិតដល់ឆ្នាំកំណត់ រៀបការទៀតផង ទើបគាត់ទូរស័ព្ទ សួរកូនស្រី រឿងរៀបការ តែកូនស្រីប្រាប់ថា គេ ទើបនឹងទិញផ្ទះ ហើយទិញរថយន្តអស់ លុយហើយ ។ ស្ត្រីជាម្តាយបាននិយាយថា ៖គាត់ខ្មាសអ្នកស្រុកណាស់កូន គេភ្ជាប់ពាក្យ ក្រោយកូនគាត់ផងគេរៀបការ អស់ហើយ ទើបគាត់សម្រេចចិត្តធ្វើដំណើរពី ស្រុក កំណើត មក ជាមួយ ម្តាយចាស់ម្នាក់ទៀត
មករ កកូន ស្រីដល់ ផ្ទះនៅភ្នំពេញ ដោយ មានអ្នករួមការងារជាមួយកូនបាននាំគាត់មក ដល់ផ្ទះ ។
ស្រ្តីរូបនោះបន្តថា៖ ពេលមកដល់ឃើញកូន មានផ្ទះធំទ្រនំខ្ពស់មានរថយន្តទំនើបជិះ គាត់ មិនហ៊ានចូលផ្ទះកូនទេ តែកូនទាំង២ពីរ របស់ គាត់បានហៅគាត់ចូលក្នុងផ្ទះតែគាត់មិន ហ៊ានចូលទេ គាត់បានសួរនាំរឿង រៀបការ ស្រាប់តែ កូនប្រសាបានប្រើពាក្យមិនសមរម្យទៅលើគាត់ដោយនិយាយថា ៖“មក នឹងមករកតែលុយ ហើយចោទគាត់ ថាជាម្តាយមុខលុយ ” ។ ពាក្យទាំងនេះ ធ្វើ ឲ្យគាត់ខឹង គាត់បានជេរទៅកូនបង្កើត នឹង កូនប្រសា វិញរហូត ឈ្លោះប្រកែកគ្នា ទៅ វិញទៅមកដោយសារគាត់ខឹង ចិត្តពេកបាន ដេក ននៀលដីយំស្រែករៀបរាប់នៅមុខផ្ទះ កូនក៏ ត្រូវកូនប្រសា ដែលជាមេធាវី បានទូរស័ព្ទ ប្តឹងសមត្ថកិច្ច អោយមកជួយអន្តរាគមន៍ ភ្លាមៗ ផងដែរ នឹងបំរុងនឹងអោយ ប៉ូលិស ចាប់គាត់ទៀតផង ។ខាងលើនេះជាការរៀបរាប់ចេញពីស្ត្រីជាម្តាយ ចំណែកភាគីកូនស្រីនិងកូនប្រសារ ពីរនាក់ប្តីប្រពន្ធសុំមិនធ្វើការបកស្រាយទេ ទុកឲ្យសមត្ថកិច្ចជាអ្នកដោះស្រាយ។
ក្នុងករណីនេះ អង្គភាពយើងមិនទាន់ទទួលការបកស្រាយបែបណាពីភាគីកូនប្រសារជាមេធាវី និងកូនស្រីគាត់នៅឡើយទេនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩៕
ដោយ ៖ សហការី