សន្តិសុខផ្សារនាគមាសឡើងបើករថយន្តកូរ៉េមួយតោនកន្លះជ្រុលបុកប្រធានប្រជាការពារសង្កាត់ផ្សារដើមគរស្លាប់ម្នាក់នៅក្បែរផ្សារ

ចែករំលែក៖

ភ្នំពេញៈ ប្រធាន​ ប្រជាការពារសង្កាត់ផ្សារដើមគរម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ​ ខណៈចុះរៀប សណ្តាប់ធ្នាប់នៅផ្សារនាគមាសហើយត្រូវសន្តិសុខផ្សារនាគមាសបើករថយន្តជ្រុលបុកពេញទំហឹង​ កាលពីវេលាម៉ោង​ ៩នឹង៣០នាទី​ ព្រឹកថ្ងៃទី​ ០៥​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៩​ ស្ថិតនៅតាមបណ្តោយផ្លូវ​លេខ​ ២៣៤​ ក្បែរផ្សារនាគមាស​ សង្កាត់ផ្សារដើមគរ​ ខណ្ឌទួលគោក​ រាជធានីភ្នំពញ​ ។

តាមប្រភពព័ត៌មានពីអាជីវករផ្សារដែលបាន​ឃើញ​ហេតុការណ៍បានអោយដឹងថា​ នៅមុនពេលកើតហេតុគឺមាន​មន្ត្រីនៃគណៈបញ្ជាការឯកភាពសង្កាត់ផ្សារដើមគរសហការជាមួយគណៈកម្មាការផ្សារនាគមាស​ចុះរៀប សណ្តាប់ធ្នាប់នៅជុំវិញផ្សារ​ ដោយបុរសម្នាក់ជាប្រធានប្រជាការពារសង្កាត់បានបើករថយន្តកូរ៉េមួយតោនកន្លះរបស់សង្កាត់​ មកឈប់នៅកន្លែងកើតហេតុហើយបានចុះពីលើរថយន្តចូលទៅបត់ជើង​រួចបានដើរមកមុខរថយន្ត​ ស្របពេលនោះមានបុរសម្នាក់ជាសន្តិសុខផ្សារនាគមាសបានឡើងទៅបើករថយន្តនោះក៏ជ្រុលទៅបុកបុរសរងគ្រោះផ្ទប់ជាមួយរថយន្តមួយគ្រឿងទៀតដែលចតនៅខាងមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់​ធ្ងរត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ ធ្ងរពេកជនរងគ្រោះបានស្លាប់បាត់បង់ជីវីតពេញបញ្ជូនទៅដល់មន្ទីរពេទ្យ​ ចំណែកសន្តិសុខដែលឡើងបើករថយន្តត្រូវបានឃាត់ខ្លួនបានភ្លាមៗ​ ។

សមត្ថកិច្ចបានអោយដឹងថា​ សពបុរសខាងលើមានឈ្មោះ​ សុខ​ ហឿន​ អាយុ៥៤ឆ្នាំ​ មុខរបរជាប្រធានប្រជាការពារសង្កាត់ផ្សារដើមគរ​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុសហការជាមួយសមត្ថកិច្ចជំនាញ​ ចុះវាស់វែងយករថយន្តបង្កនឹងអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ដើម្បីរង់ចាំដោះស្រាយតាមច្បាប់​ ចំណែកសពត្រូវបានធ្វើលិខិតប្រគល់ជូនសាច់ញាតិដឹក យកទៅធ្វើបុណ្យតាមប្រពៃណី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print