ភ្នំពេញ៖ ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំ កម្ពុជានឹងត្រូវជួប ក្រុមជម្រើសជាតិ U22 វៀតណាមក្នុង វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅ ប្រទេសហ្វីលីពីន បន្ទាប់ពីវៀតណាមបាន វាយ បកតាមស្មើ ក្រុម U22 ថៃដោយលទ្ធផល ២–២ កាលពីល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។
សូមបញ្ជាក់ថា៖ វៀតណាមបានបន្ដឈរកំពូល តារាងពូល B ក្រោយពួកគេចែក១ពិន្ទុម្នាក់ជាមួយ ក្រុមដំរីសឹកថៃ។ លទ្ធផលនេះ បានធ្វើ ឲ្យវៀតណាមមាន១៣ ពិន្ទុលើក្រុម U22 ឥណ្ឌូនេស៊ីដែលឈរលេខ ២និង មាន១២ ពិន្ទុ បន្ទាប់ពីក្រុមឥណ្ឌូនេស៊ីបាន យកឈ្នះក្រុម U22 ឡាវដោយ លទ្ធផល ៤–០ ផងដែរ។ ដូច្នេះ ក្រុមដែល ត្រូវខកចិត្តគឺ ក្រុម U22 ថៃដែល ត្រូវ ហាលអាវត្រឡប់ទៅផ្ទះវិញ។ បន្ទាប់ពីបញ្ចប់ការប្រកួតពូលB គេក៏បានរកឃើញ បេក្ខភាពក្រុមគោព្រៃកម្ពុជា ដែលឈរលេខ ២ ក្នុងពូលA ផងដែរ គឺក្រុមជម្រើសជាតិ U22 វៀតណាម គ្រាដែល១គូទៀតគឺ ក្រុម U22 មី យ៉ាន់ម៉ាប៉ះ ក្រុម U22 ឥណ្ឌូនេស៊ី ដែល ការប្រកួតនឹងធ្វើឡើងនាថ្ងៃទី០៧ ខែធ្នូ ស្អែក នេះ ដោយមីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ីត្រូវ ប្រកួត មុននៅម៉ោង ៣រសៀល ខណៈកម្ពុជាប៉ះ វៀតណាមត្រូវប្រកួត នាម៉ោង៧ យប់។
សូមរំឭកថានេះគឺជាប្រវត្តិសាស្ដ្រ ហើយដែល ក្រុមបាល់ទាត់កម្ពុជា បានឈានដល់វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រចាំ តំបន់២ ឆ្នាំម្ដងនេះក្នុង ប្រវត្តិ ធ្លាប់ចូលរួម ១៤ លើក។ ចំពោះលទ្ធផល ក្នុងពូលរបស់ក្រុម គោព្រៃកម្ពុជាគឺ ឈ្នះ២ស្មើ១ និង ចាញ់១ រួមមាន ឈ្នះ ទីម័ រ ខាងកើត ៥–០, ឈ្នះ ម៉ាឡេស៊ី ៣–១, ស្មើ ម្ចាស់ផ្ទះ ហ្វីលីពីន ១–១ និងចាញ់ មីយ៉ាន់ ម៉ា ២–១ ដោយរកបាន ៧ពិន្ទុឈរលេខ រៀងទី ២ ក្នុង ពូល A៕
ដោយ៖ សហការី