ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សហការជាមួយក្រុមការងារបុរាណវិទ្យា និងមន្ទីវប្បធម៌ ចុះត្រួតពិនិត្យបុរាណវត្ថុ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរាណវត្ថុដែល ដែលរក្សារទុកជាច្រើនឆ្នាំដោយមិនមានការយកចិត្តទុកដាក់ប្រឈមនិងការខូច ។

នៅថ្ងៃ៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារបុរាណវិទ្យារបស់នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវទ្យា នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយក្រុមការងារបុរាណវិទ្យានិងមន្រ្តីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ។

បានចុះត្រួតពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់ បញ្ហាប្រឈមចំពោះបុរាណវត្ថុមួយចំនួននៅវត្តគូ ក្នុងភូមិគូ ឃុំកោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។

ដែលរៀបចំទុកដាក់មិនបានត្រឹមត្រូវនៅកន្លែងមានសំណើមខ្លាំងធ្វើឱ្យវត្ថុឆាប់ពុកផុយឈានទៅរកការបាត់បង់យ៉ាងឆាប់រហ័ស។

ដោយឃើញសភាពបែបនេះក្រុមការងារធ្វើការរៀបចំឡើងវិញដោយប្រមូលវត្ថុទាំងនោះមកបែងចែកតាមប្រភេទ កត់ត្រាទិន្នន័យរបស់វត្ថុ ហើយរៀបចំទុកដាក់ក្នុងកេសមានគម្របដើម្បីយកមកទុកកន្លែងមានសុវត្ថិភាព ផុតពីភ្លៀង សំណើម ពន្លឺថ្ងៃ ដើម្បីធានាដល់ការគង់វង្ស និងមិនខូចខាតពុកផុយបន្តទៀត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print