នគរបាលខណ្ឌពោធិ៍សែនជ័យ​ ឃាត់មុខសញ្ញាឆក់យ៉ាងសកម្ម

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យ៣នាក់ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមផ្លូវត្រូវសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបន្ទាប់ ពីជិះម៉ូតូធ្វេីសកម្មភាពឆក់តែមិនបានសម្រេច កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យទី១ ឈ្មោះ ជា រ៉ាវីត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិត មានទីលំនៅ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ , ទី២ ឈ្មោះ លី ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិត មានទីលំនៅ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ទី៣មានឈ្មោះ ទី ភេទប្រុសអាយុប្រហែល១៧ឆ្នាំ មុខរបរជាងជួសជុលរថយន្តស្នាក់នៅមិនពិតប្រាកដ ។
មធ្យោបាយម៉ូតូ៣គ្រឿង ១ម៉ាកហុងដាឌ្រីមសង់ស៊េរី២០២០ ពណ៍ខ្មៅគ្មានស្លាកលេខ .២ ម៉ូតូម៉ាកហុងដាស្កុបពី ស៊េរី២០២០ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1HW-9355 ។ ទី៣ ហុងដារឌ្រីមសង់០១៨ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ .2483(គេចខ្លួន)។
សមត្ថកិច្ចបានឲ្យដឹងថា​ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១ និង០០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២បានចេញល្បាតដើម្បីបង្កាទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានដូចសព្វដង លុះពេលកំពុងល្បាតដល់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ វេលាម៉ោង១៥ និង៤០នាទី ស្រាប់តែជួបជាមួយជនសង្ស័យទាំងបីនាក់ខាងលើជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចយើងតាមដាន​ ជាយូរ មកហេីយ​ ភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះប៉ុន្តែមិនបានសម្រេចហើយត្រូវសមត្ថកិច្ចយើងប្រដេញចាប់បាននៅចំណុចវាលស្រែស្ថិតក្នុងភូមិតិប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍
សែនជ័យ ទើបនាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ដើម្បីធ្វើការសាកសួរតែម្តង ។
ជនរងគ្រោះមានទី១ (ឆក់មិនបានសម្រេចមិនឃើញមកដាក់ពាក្យបណ្តឹង )។
ទី២ ឈ្មោះ ទិត្យ សារ៉ាន់ ភេទប្រុសអាយុ ៤០ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
ទី៣ ឈ្មោះ ទឹម សុខឡា ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ទី៤ឈ្មោះ ជ័រ សុភាព ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ ដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ទី៥ឈ្មោះ វី លីណា ភេទស្រីអាយុ៣១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
វត្ថុតាងដែលសមត្ថកិច្ចដកហូត​ មាន​ ម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរី២០២០ ពណ៍ខ្មៅគ្មានស្លាកលេខ .២ ម៉ូតូម៉ាកហុងដាស្កុបពី ស៊េរី២០២០ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1HW-9355 ។ ទូរស័ព្ទដៃម៉ាក IPhone 7Plus ពណ៍ខ្មៅ។ លោហៈធាតុពណ៍លឿង(ខ្សែកមួយខ្សែ បន្តោងសឹង្ហ ខ្សែដៃ១ខ្សែ)។ លោហៈធាតុ(ចិញ្ចៀន១វង់)។
ចំណែកទ្រព្យសម្បត្តិដែលបាត់បង់រួមមាន.ទូរស័ព្ទដៃម៉ាក Oppo F11 Pro ពណ៍ស. ទូរស័ព្ទដៃម៉ាក  សាំសុង ជេ សេវេន. ទូរស័ព្ទដៃម៉ាក Oppo Y85 .ប្រាក់ដុល្លា1450$  និងប្រាក់រៀលមួយចំនួន​។
បច្ចុប្បន្នជនសង្ស័យ បានប្រគល់អោយផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនិតិវិធី  ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print