ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំមន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធ ចុះបង្រាបបទល្មើសនេសាទ តំបន់កដបត្រង់ចំណុចព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ខណៈមន្ទីរជំនាញកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ និងប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋាលជលផល នៃក្រសួងកសិករ រក្ខាប្រម៉ាញ់ និងនេសាទ ទើបចុះបង្រាបរួចថ្មីកន្លែងកន្លងមកនេះ ។
ជាក់ស្ដែង៖ កាលពីថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញកន្លងនេះ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចកដប(ព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកំពុងឆ្នាំង) លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តីស្ថាប័នជំនាញប្រមាណជាង ២០នាក់ចុះបង្រ្កាប និងធ្វើការពិនិត្យមងត្រីប្រហួកផងដែរ ។
លទ្ធផល៖ កម្លាំងបង្រ្កាបបានឧបករណ៍ប្រភេទរបាំងសាច់អ៊ួន(បរ)ចំនួន ៤ខ្សែ ស្មើនឹងប្រវែងចំនួន ១៣០០ ម៉ែត្រ ក្បាល(បរ)ចំនួន ២គ្រឿង លូកងសាច់អ៊ួនចំនួន ៤គ្រឿង បង្គោលចម្រឹងចំនួន ៦៥០ដើម និងចាក់លែងត្រីចំរុះចូលទឹកបឹងទន្លេសាបទម្ងន់ចំនួន ២៥០គីឡូក្រាមផងដែរ ក្នុងនោះបន្តពិនិត្យមងត្រីប្រហក់ចំនួន ៣ទូក លទ្ធផល៖ ជាក់ស្ដែងមងប្រវែង ៣០០ម៉ែត្រ ក្រឡាចាប់ពី ០,២៥ម៉ែត្រទៅ ០,៣០ម៉ែត្រ អាចចាប់ត្រីបានក្នុងចន្លោះចាប់ពី ១៤០ទៅ ១៦០គីឡូក្រាម ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការ ។
គួររំលឹកថា កន្លងមកថ្មីៗនេះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋាលជលផល នៃក្រសួងកសិករ រក្ខាប្រម៉ាញ់ និងនេសាទ ទើបនឹងចុះបង្រ្កាបជាបន្តបន្ទាប ៕ បុឹម ពិន