ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានរម្លឹកពីអតីតៈកាលសម្រាប់ថ្ងៃសម្រាកគឺប្រកួតការលេងអុក ហើយក៏បញ្ជាក់ពីដៃគូលេងរបៀបខ្សែលើ គឺលេងខូច ដោយសម្តេចមានប្រសាសន៍លើ Facebook ផ្លូវការសម្តេចថា៖ ថ្ងៃអាទិត្យនេះសុំជូនរូបថតកាលពី១០ឆ្នាំមុនពេលលេងអុកជាមួយដៃគូដែលលេងខូច។
សម្តេចរម្លឹកថា៖ រូបភាពដែលកាន់ដៃគ្នានេះគឺដណ្តើមកូនគ្នាបណ្តាលមកដៃគូយកសេះមកអុកបំបែកទូកខ្ញុំដោយមិនបានមើលឱ្យច្បាស់និងចំជើងត្រីបក ខ្ញុំក៏ប្រញ៉ាប់សុីតាមវិន័យកាន់មួយណាយកមួយហ្នឹងតែ
ដៃគូមកដណ្តើមយកទៅវិញ។
សម្តេចបន្តថា៖ ជាមួយខ្ញុំត្រូវតែសុីសេះយកដាក់ក្នុងកំប៉ុងដោយមិនយល់ព្រមឱ្យវិធាននៃការលេងនេះត្រូវបានបំពាននោះឡើយ។ ការធ្វើនយោបាយមិនខុសពីការលេងអុកនោះទេខ្ញុំមិនបណ្តោយឱ្យអ្នកណាឬក្រុមណាលេងខុសពីច្បាប់បានចែងនោះឡើយ។កូនអុកសុីដាក់ចូលកំប៉ុង
អ្នកនយោបាយអនុវត្តតាមច្បាប់៕
...
ដោយ៖ សុខ ខេមរា